Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី​ថា ណាតូ គួរតែរៀបចំកិច្ចប្រជុំបន្ទាន់ ជុំវិញការបំផ្ទុះបំពង់ឧស្ម័ន Nord Stream

បានផុស

នៅ

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយកាលពីយប់ថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈ ថា អង្គការណាតូគួរតែបើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពិភាក្សាពីការរកឃើញថ្មីៗអំពីការបំផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream កាលពីខែកញ្ញាកន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកកាសែតស៊ើបអង្កេត លោក Seymour Hersh បាននិយាយនៅក្នុងប្លុកមួយកាលពីថ្ងៃពុធដោយដកស្រង់ប្រភពមិនស្គាល់អត្តសញ្ញាណថា អ្នកមុជទឹករបស់កងទ័ពជើងទឹកអាមេរិកបានបំផ្លាញបំពង់បង្ហូរប្រេងដោយមានគ្រឿងផ្ទុះ តាមបញ្ជារបស់ប្រធានាធិបតី Joe Biden ។

ភ្លាមៗសេតវិមានបានច្រានចោលថាជារឿងប្រឌិតទាំងស្រុង ចំពោះការអះអាងដែលថាសហរដ្ឋអាមេរិកនៅពីក្រោយការបំផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream ដែលរុស្ស៊ីបញ្ជូនឧស្ម័នទៅកាន់ប្រទេសអាល្លឺម៉ង់។

កាលណោះប្រទេសស៊ុយអែត និងដាណឺម៉ាក ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចនៃការបំផ្ទុះធ្លាប់សន្និដ្ឋានថា បំពង់បង្ហូរប្រេងនោះ ត្រូវបានបំផ្ទុះដោយចេតនា ប៉ុន្តែប្រទេសទាំងពីរមិនបញ្ជាក់ពីអ្នកបង្កហេតុឡើយ។

ជាមួយគ្នានោះ ទីក្រុងម៉ូស្គូបានស្តីបន្ទោសលោកខាងលិចចំពោះការបំផ្ទុះ ដែលនៅតែមិនអាចរកដើមហេតុឃើញ។ ដូច្នេះ ពេលនេះបានជារុស្ស៊ីនិយាយដោយប្រយោលសុំឱ្យណាតូ ​គួរតែបើក​កិច្ចប្រជុំ​កំពូល​ជាបន្ទាន់​ ​ដើម្បី​ពិនិត្យ និងរាយការណ៍នូវការវិវឌ្ឍផ្សេងៗ។ យ៉ាងណាមិញ ​ណាតូ​មិន​ទាន់​ឆ្លើយ​តបអ្វីនៅឡើយ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Reuters

ចុចអាន៖ លោក Zelenskyy បណ្ដេញមន្ត្រីជាន់ខ្ពស់មួយរូប និងអះអាងថា កំពុងសម្អាតអំពើពុករលួយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម