ព័ត៌មានអន្ដរជាតិ
អាមេរិក ត្រៀមលក់ប្រេងឆៅ ២៦ លានបារ៉ែលទៅកាន់ទីផ្សារពិភពលោក
យោងតាមរបាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានឲ្យដឹងកាលពីថ្ងៃចន្ទថា ក្រសួងថាមពលអាមេរិក កំពុងរៀបចំបញ្ចេញប្រេងឆៅលក់ចំនួន ២៦ លានបារ៉ែលទៀតពីទុនបម្រុងយុទ្ធសាស្ត្រអាមេរិកទៅក្នុងទីផ្សារប្រេងពិភពលោក ។

ទន្ទឹមនោះ ទិន្នន័យពីរដ្ឋបាលព័ត៌មានថាមពល (EIA) ក៏បានឲ្យដឹងដែរថា បច្ចុប្បន្នទុនបម្រុងយុទ្ធសាស្ត្រនេះ មានប្រេងប្រហែល ៣៧១.៥៨ លានបារ៉ែល ដោយក្នុងនោះ វាមានសមត្ថភាពផ្ទុកបាន ៧១៤ លានបារ៉ែលឯណោះ ។
ការបញ្ចេញប្រេងនេះបានកើតឡើង ក្រោយពេលដែលតម្លៃប្រេងសាំងនៅអាមេរិកចាប់ផ្តើមឡើងថ្លៃម្តងទៀត បន្ទាប់ពីធ្លាក់ចុះទាបក្នុងរយៈពេល ១៦ ខែកាលពីចុងខែធ្នូ ។ ក្នុងនោះ តម្លៃជាមធ្យមនៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២២ គឺត្រឹមតែ ៣.០៩ ដុល្លារប៉ុណ្ណោះក្នុងមួយហ្គាឡុង ខណៈនៅចុងសប្តាហ៍ដំបូងនៃខែកុម្ភៈ ឆ្នាំ២០២៣ គឺមានតម្លៃ ៣.៤៤ ដុល្លារ ។

ដោយឡែក សម្រាប់តម្លៃប្រេងឆៅ នៅតែមានស្ថិរភាពក្នុងរយៈពេលជាច្រើនខែ ដោយក្រុមហ៊ុន West Texas Intermediate (WTI) លក់ក្នុងតម្លៃ ៧៩.២៦ ដុល្លារកាលពីថ្ងៃចន្ទ ខណៈប្រេងឆៅម៉ាក Brent ដែលបូមនៅប្រទេសន័រវេស លក់ក្នុងតម្លៃ ៨៥.៩០ ដុល្លារក្នុងមួយបារ៉ែល ។
ទាក់ទិននឹងប្រេងបម្រុងរបស់អាមេរិកនេះដែរ ក៏ធ្លាប់ត្រូវបានបង្ហូរចេញកាលពីឆ្នាំមុន ដើម្បីជាការឆ្លើយតបទៅរុស្ស៊ី ជុំវិញបញ្ហាផ្គត់ផ្គង់ប្រេង ។ ចំណាត់ការនេះ គឺជាការសងសឹកចំពោះប្រតិបត្តិការសឹករបស់រុស្ស៊ីនៅអ៊ុយក្រែន ដែលបានចាប់ផ្តើមកាលពីខែកុម្ភៈ ឆ្នាំ២០២២ បន្ទាប់ពីអាមេរិកបានបដិសេធមិនចរចាលើខ្សែបន្ទាត់ក្រហមសន្តិសុខរបស់រុស្ស៊ី ក្នុងនោះក៏មានអ៊ុយក្រែនផងដែរ ដែលត្រូវបានប្រើជាមូលដ្ឋានសម្រាប់អាវុធរបស់អង្គការណាតូ ។

គួរបញ្ជាក់ថា កាលពីខែកញ្ញាឆ្នាំមុនសេតវិមានក៏បានពិចារណាលើការបំពេញប្រេងបម្រុងផងដែរ ប្រសិនបើតម្លៃប្រេងធ្លាក់ចុះក្រោម ៨០ ដុល្លារក្នុងមួយបារ៉ែល ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Sputnik
ចុចអាន ៖ អ្នកនៅរស់ពីការរញ្ជួយដីតួកគី កំពុងប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិតមួយទៀត
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


