ព័ត៌មានអន្ដរជាតិ
អ្នកនៅរស់ពីការរញ្ជួយដីតួកគី កំពុងប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិតមួយទៀត
បុគ្គលិកសង្គ្រោះម្នាក់បានព្រមានថា មនុស្សនឹងស្លាប់ដោយសារជំងឺ បន្ទាប់ពីហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានតួកគី ត្រូវបានបំផ្លាញដោយគ្រោះរញ្ជួយដី។

រដ្ឋមន្ត្រីសុខាភិបាលតួកគីលោក Fahrettin Koca និយាយថា វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួត និងតេតាណូស ត្រូវបានបញ្ជូនទៅកាន់តំបន់រញ្ជួយដីរួចហើយ។
យោងតាមរដ្ឋមន្ត្រីរូបនេះ, ឱសថស្ថានចល័តបានចាប់ផ្តើមដំណើរការនៅទីនោះរួចហើយដែរកាលពីចុងសប្តាហ៍ ប៉ុន្តែអ្នករស់រានមានជីវិត កំពុងភ័យខ្លាចជំងឺ។

ចំណែក ពលរដ្ឋម្នាក់ឈ្មោះ Gizem ដែលរស់នៅក្នុងខេត្ត Sanliurfa ភាគអាគ្នេយ៍បាននិយាយថា “ប្រសិនបើមនុស្សមិនស្លាប់នៅទីនេះក្រោមគំនរបាក់បែកទេនោះ ពួកគេនឹងស្លាប់ដោយសាររបួស ហើយពួកគេនឹងស្លាប់ដោយសារជំងឺ។ មិនមានបង្គន់អនាម័យនៅទីនេះទេ វាជាបញ្ហាដ៏ធំ”។
ហើយបញ្ហានេះ ទំនងជានឹងកាន់តែធំនៅក្នុងប្រទេសស៊ីរី ខណៈអង្គការសុខភាពពិភពលោកបាននិយាយកាលពីថ្ងៃចន្ទទី១៣ខែកុម្ភៈថា ប្រព័ន្ធសុខភាពរបស់ប្រទេសនេះ ត្រូវទ្រុឌទ្រោម ដោយសារសង្គ្រាមស៊ីវិលអស់រយៈពេលជាច្រើនឆ្នាំរួចមកហើយ។

នាយកអង្គការនេះ លោក Tedros Adhanom Ghebreyesus បានលើកឡើងថា “វិបត្តិនៃជម្លោះ មេរោគកូវីដ ជំងឺអាសន្នរោគ ការធ្លាក់ចុះសេដ្ឋកិច្ច ហើយឥឡូវនេះការរញ្ជួយដីទៀត បានធ្វើឲ្យចំនួនមនុស្សស្លាប់កាន់តែច្រើនឡើងៗ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SKY
ចុចអាន៖ កុមារកាន់តែច្រើន ត្រូវបានជួយសង្គ្រោះពីក្រោមគំនរថ្ម ក្រោយរយៈពេល ៦ថ្ងៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


