ព័ត៌មានអន្ដរជាតិ
វីដេអូថតជាប់ស្តែងៗ ឧទ្ធម្ភាគចក្រយោធាអាមេរិក ធ្លាក់ ផ្ទុះឆេះលើផ្លូវហាយវ៉េ
ឧទ្ធម្ភាគចក្រយោធាអាមេរិក UH-60 Black Hawk បានធ្លាក់នៅរសៀលថ្ងៃពុធ (ពេលវេលានៅសហរដ្ឋអាមេរិក) ក្បែរទីក្រុង Huntsville នៃរដ្ឋ Alabama។

គ្រោះថ្នាក់នេះ ដែលត្រូវបានថតជាប់ក្នុងកាមេរ៉ានៅម៉ោងប្រហែល ៣ រសៀល បានបង្ហាញពីឧទ្ធម្ភាគចក្រ ធ្លាក់ចុះយ៉ាងលឿន ហើយផ្ទុះ និងហុយផ្សែងខ្មៅខ្មួលខ្មាញ់។
យោងតាមការិយាល័យតម្រួតតំបន់ Madison, ឧទ្ធម្ភាគចក្រ បានធ្លាក់លើផ្លូវហាយវ៉េលេខ 53 ស្ថិតនៅភាគពាយព្យនៃទីក្រុង Huntsville។

តម្រួតនិយាយថា លោកមិនដឹងថាតើមានមនុស្សប៉ុន្មាននាក់នៅក្នុងឧទ្ធម្ភាគចក្រនោះទេ ប៉ុន្តែគ្មានអ្នកនៅរស់ឡើយ។ យ៉ាងណាក្តី ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា មនុស្សចំនួន៦នាក់បានស្លាប់។
មកទល់ពេលនេះ ក្រសួងការពារជាតិអាមេរិក មិនទាន់ផ្តល់ព័ត៌មានលម្អិតអំពីឧទ្ធម្ភាគចក្រនេះនៅឡើយទេ។ ដោយដកស្រង់ប្រភពគួរឲ្យទុកចិត្ត, ស្ថានីយ៍ទូរទស្សន៍ក្នុងស្រុក WAFF បានរាយការណ៍ថា ឧទ្ធម្ភាគចក្រនេះគឺជាកម្មសិទ្ធិរបស់ឆ្មាំជាតិ Tennessee។

គួរបញ្ជាក់ថា ការធ្លាក់ជាបន្តបន្ទាប់នៃឧទ្ធម្ភាគចក្រ Black Hawk បានជំរុញឲ្យមានការស៊ើបអង្កេតឆ្នាំ២០២១ លើឧទ្ធម្ភាគចក្រដែលបានចូលបម្រើការជាលើកដំបូងក្នុងឆ្នាំ១៩៧៩ប្រភេទនេះ។
កងទ័ពអះអាងថា UH-60 មានអត្រាគ្រោះថ្នាក់ទាបបំផុតក្នុងចំណោមឧទ្ធម្ភាគចក្រកងទ័ពទាំងអស់ សម្រាប់រយៈពេលប្រាំមួយឆ្នាំដំបូងនៃការប្រើប្រាស់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ធ្លាក់ឧទ្ធម្ភាគចក្រទើបទិញរបស់ទ័ពអាកាស ហ្វីលីពីន ស្លាប់មនុស្សទាំងអស់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


