ព័ត៌មានអន្ដរជាតិ
ប្រទេសអឺរ៉ុប ២ បដិសេដមិនបញ្ជូនរថក្រោះខ្លារខិន Leopard 2 ទៅឲ្យ អ៊ុយក្រែន
កាសែតអាល្លឺម៉ង់ Die Welt បានរាយការណ៍កាលពីពេលថ្មីៗនេះថា ប្រទេសហូឡង់ និងដាណឺម៉ាក នឹងមិនបញ្ជូនរថក្រោះប្រយុទ្ធខ្លារខិន Leopard 2 ផលិតដោយអាល្លឺម៉ង់ ទៅកាន់ប្រទេសអ៊ុយក្រែននោះទេ ។

នាយករដ្ឋមន្ត្រីហូឡង់ លោក Mark Rutte បាននិយាយកាលពីខែមុនថា រដ្ឋាភិបាលរបស់លោកកំពុងពិចារណាទិញរថក្រោះ Leopard 2 ចំនួន ១៨ គ្រឿងពីប្រទេសអាល្លឺម៉ង់ ហើយផ្ទេរវាទៅឲ្យអ៊ុយក្រែន ប៉ុន្តែទោះជាយ៉ាងណា ជម្រើសនេះត្រូវបានលុបចោលវិញហើយ ។
ទន្ទឹមនោះ មន្ត្រីហូឡង់បានលើកឡើងទៀតថា ការសម្រេចចិត្តមិនបញ្ជូនរថក្រោះទៅឲ្យរដ្ឋាភិបាលទីក្រុងកៀវ ត្រូវបានធ្វើឡើងក្នុងការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងហូឡង់ និងអាល្លឺម៉ង់ ខណៈកន្លងមក ប្រទេសដាណឺម៉ាក និងហូឡង់បានយល់ព្រមផ្តល់មូលនិធិដល់លើការជួសជុលរថក្រោះខ្លារខិន Leopard 1A5 ដែលជាម៉ូដែលចាស់ជាងម៉ូដែល Leopard 2 ពីស្តុករបស់អាល្លឺម៉ង់ ដើម្បីបរិច្ចាគទៅឲ្យអ៊ុយក្រែន ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ លោក វ្ល៉ាឌីមៀរ ពូទីន បានចាប់ផ្តើមប្រតិបត្តិការសឹកមួយនៅអ៊ុយក្រែន ដើម្បីឆ្លើយតបនឹងសំណើសុំជំនួយពីប្រមុខនៃសាធារណរដ្ឋ Donbass ខណៈរហូតមកដល់ពេលនេះ វាអូសបន្លាយពេលជិត ១ ឆ្នាំហើយ ។
បន្ទាប់មក លោកខាងលិចបានដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លាប្រឆាំងរុស្ស៊ី និងបង្កើនការផ្គត់ផ្គង់សព្វាវុធដល់រដ្ឋាភិបាលទីក្រុងកៀវ ដែលមានតម្លៃរាប់សិបពាន់លានដុល្លារ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


