ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ថា ជម្លោះជាមួយ រុស្ស៊ី ជា “សង្គ្រាមធនធាន” និងសុំលោកខាងលិចផ្ដល់យន្តហោះចម្បាំងឲ្យទីក្រុងកៀវ
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Oleksii Reznikov បាននិយាយថា ជម្លោះជាមួយរុស្ស៊ីគឺជា “សង្រ្គាមធនធាន” ដូច្នេះអ៊ុយក្រែនសុំអំពាវនាវឲ្យប្រទេសលោកខាងលិចផ្គត់ផ្គង់យន្តហោះចម្បាំងទំនើបៗដល់រដ្ឋាភិបាលទីក្រុងកៀវ ។

លោក Reznikov បាននិយាយជាមួយទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃពុធនៅទីក្រុងព្រុចសែល ជាកន្លែងដែលលោកកំពុងចូលរួមកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការពារជាតិណាតូថា ប្រសិនបើរុស្ស៊ីចាប់ផ្តើមការវាយលុកទ្រង់ទ្រាយធំណាមួយនោះ រុស្ស៊ីនឹងប្រើប្រាស់យន្តហោះដើម្បីគ្របដណ្ដប់ពេញផ្ទៃមេឃអ៊ុយក្រែន ។
លោក Reznikov បានបន្ថែមថា “ដូច្នេះបញ្ហានេះនឹងបង្កការគំរាមកំហែងពិតប្រាកដដល់អ៊ុយក្រែន ទើបលោកបានអំពាវនាវឲ្យប្រទេសលោកខាងលិចផ្តល់ យន្តហោះចម្បាំងទាំងទំនើបតិច និងទំនើបខ្លាំង ដើម្បីបញ្ឈប់ និងកម្ចាត់ក៏ដូចជារារាំងរុស្ស៊ីមិនឲ្យឈ្នះសង្គ្រាមមួយនេះ” ។

រដ្ឋមន្ត្រីការបរទេសរូបនេះបានបន្តទៀតថា កងកម្លាំងអ៊ុយក្រែនមានសព្វាវុធទំនើបៗជាច្រើន រួមទាំងកាំភ្លើងធំ និងរថក្រោះ ហើយក៏មានកម្រិតនៃប្រតិបត្តិការដ៏ល្អរវាងកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន និងសម្ព័ន្ធមិត្តណាតូផងដែរ ។
ជាចុងក្រោយ លោក Reznikov បានបញ្ជាក់ថា អ៊ុយក្រែនជាសមាជិកណាតូពិតប្រាកដ ហើយប្រទេសនេះនឹងក្លាយជាសមាជិកជាផ្លូវការតែម្ដង នៅពេលដែលសង្រ្គាមជាមួយរុស្ស៊ីបានបញ្ចប់ ហើយជ័យជម្នះបានទៅលើអ៊ុយក្រែន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ប្រទេសអតីតសាធារណរដ្ឋសូវៀតចោទ រុស្ស៊ី ថាកំពុងផ្ដួលរំលំរដ្ឋាភិបាល របស់ខ្លួន
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


