ព័ត៌មានអន្ដរជាតិ
អាមេរិក ថា ប្រទេសទាំងអស់ គួរតែព្រមានចិន ប្រឆាំងនឹងជម្លោះតៃវ៉ាន់ (មានវីដេអូ)
អ្នកការទូតជាន់ខ្ពស់អាមេរិកបាននិយាយនៅថ្ងៃព្រហស្បតិ៍ទី១៦ខែកុម្ភៈថា សហរដ្ឋអាមេរិកសង្ឃឹមថា ប្រទេសចិនមិនត្រូវប្រើប្រាស់ដំណើរទស្សនកិច្ចណាមួយរបស់សមាជិកសភាអាមេរិកទៅកាន់កោះតៃវ៉ាន់ ធ្វើជាលេសសម្រាប់សកម្មភាពយោធានោះទេ។ លោកស្រីបន្ថែមថា ប្រទេសទាំងអស់ គួរតែព្រមានទីក្រុងប៉េកាំងប្រឆាំងនឹងជម្លោះលើកោះនេះ។

ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន ត្រូវបានរង្គោះរង្គើកាលពីខែសីហាឆ្នាំមុន ដោយសារដំណើរទស្សនកិច្ចរបស់អតីតប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំងអះអាងថាជាទឹកដីរបស់ខ្លួន។
ចាប់តាំងពីពេលនោះមក សមាជិកសភាអាមេរិកជាបន្តបន្ទាប់ បានទៅធ្វើទស្សនកិច្ចកោះតៃវ៉ាន់។
អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោកស្រី Wendy Sherman បានប្រាប់ព្រឹត្តិការណ៍មួយនៅឯវិទ្យាស្ថាន Brookings ថា សហរដ្ឋអាមេរិកបានប្តេជ្ញាចិត្តគាំទ្រកោះតៃវ៉ាន់ និងសមត្ថភាពការពារខ្លួនក្រោមគោលនយោបាយចិនតែមួយ។

លោកស្រីបន្តថា “យើងសង្ឃឹមថា សាធារណរដ្ឋប្រជាមានិតចិន នឹងមិនប្រើដំណើរទស្សនកិច្ចរបស់សមាជិកសភាអាមេរិកទៅកោះតៃវ៉ាន់ ធ្វើជាលេសសម្រាប់សកម្មភាពយោធានោះទេ”។
គួរបញ្ជាក់ជាថ្មី, ចិនបានបង្កើនសមយុទ្ធយោធាជុំវិញកោះ តៃវ៉ាន់ ដោយសារដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi។ ទំនាក់ទំនងដ៏តានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង កាន់តែយ៉ាប់យ៉ឺនបន្ថែមទៀតក្នុងខែនេះ បន្ទាប់ពីយោធាសហរដ្ឋអាមេរិក បានបាញ់ទម្លាក់នូវអ្វីដែលពួកគេនិយាយថា ជាបាឡុងចារកម្មរបស់ចិន ដែលហោះចូលដែនអាកាសសហរដ្ឋអាមេរិក៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ ចិន បញ្ជូនយន្តហោះនិងនាវា រាប់សិបគ្រឿង ទៅច្រកសមុទ្រ តៃវ៉ាន់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


