ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន កំពុងតាមដានជំនួបរវាង ចិន ជាមួយសម្ព័ន្ធមិត្ត រុស្ស៊ី
ប្រធានាធិបតីបេឡារុសលោក Alexander Lukashenko កំពុងបំពេញទស្សនកិច្ចក្នុងប្រទេសចិននៅថ្ងៃអង្គារនេះ ដើម្បីពិភាក្សាជាមួយលោកប្រធានាធិបតី Xi Jinping ខណៈរដ្ឋាភិបាលលអ៊ុយក្រែន ក៏កំពុងផ្ដោតសំខាន់ និងតាមដានសម្រាប់ជំនួបនេះផងដែរ ។

ទន្ទឹមនោះ កិច្ចប្រជុំនេះក៏ធ្វើឡើង ចំពេលមានសម្ពាធពីសហរដ្ឋអាមេរិកលើប្រទេសចិន ដើម្បីបញ្ចៀសការផ្តល់ជំនួយយោធាដល់រុស្ស៊ីក្នុងប្រតិបត្តិការសឹកនៅអ៊ុយក្រែន ។
ស្របពេលជាមួយគ្នានេះ ដំណើរទស្សនកិច្ចរបស់មេដឹកនាំដែលជាសម្ព័ន្ធមិត្តរបស់លោក Vladimir Putin ទៅកាន់ប្រទេសចិន ក៏ជាលើកដំបូងរបស់លោកផងដែរ ចាប់តាំងពីផ្ទុះប្រតិបត្តិការសឹករបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីមួយឆ្នាំមុន ។

បន្ថែមពីនេះ មេដឹកនាំទាំងពីរត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីរបៀបពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី ខណៈមន្ត្រីអាមេរិកវិញជឿជាក់ថា បេឡារុស-ចិន ក៏អាចនិយាយអំពីការគាំទ្រដែលអាចធ្វើទៅបានសម្រាប់រុស្ស៊ី ជាពិសេសគឺការពិចារណារបស់ចិន ក្នុងការបញ្ជូនយន្តហោះដ្រូន និងគ្រាប់រំសេវទៅឲ្យរុស្ស៊ី ។
គួរបញ្ជាក់ថា ប្រធានាធិបតីចិនលោក Xi Jinping បានអញ្ជើញប្រធានាធិបតីបេឡារុស Alexander Lukashenko សម្រាប់ដំណើរទស្សនកិច្ចរយៈពេល ៣ ថ្ងៃដែលចាប់ផ្តើមនៅថ្ងៃអង្គារនេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ទីបំផុត រថក្រោះខ្លារខិន Leopard 2 ទៅដល់ដៃ អ៊ុយក្រែន ហើយ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


