ព័ត៌មានអន្ដរជាតិ
ពូទីន ចោទលោកខាងលិចថា ប្រើក្រុមជ្រុលនិយម ប្រឆាំងរុស្ស៊ី
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា ប្រទេសលោកខាងលិចមិនដែលងាករេពីការប្រើក្រុមជ្រុលនិយមប្រឆាំងនឹងរុស្ស៊ីទេ ហើយពួកគេកំពុងធ្វើដូច្នេះទៀតក្នុងអំឡុងពេលមានជម្លោះនៅអ៊ុយក្រែន។ លោកអះអាងថា ចារកម្មបស្ចិមប្រទេស មានបំណងបង្កើតក្រុមភេរវជននៅក្នុងប្រទេសរុស្ស៊ីឡើងវិញ។

លោកពូទីន បាននិយាយខណៈធ្វើជាប្រធានកិច្ចប្រជុំក្រុមប្រឹក្សានៃសេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) នៅទីក្រុងមូស្គូកាលពីថ្ងៃអង្គារទី២៨ខែកុម្ភៈថា ការប្រឆាំងនឹងការគំរាមកំហែងភេរវកម្មនេះនៅតែជាកិច្ចការបន្ទាន់សម្រាប់រុស្ស៊ី។
លោកនិយាយថា “មួយឆ្នាំកន្លងទៅ ចំនួននៃឧក្រិដ្ឋកម្មបែបនេះ បានកើនឡើង ដែលច្បាស់ជាជាប់ពាក់ព័ន្ធនឹងការប៉ុនប៉ងរបស់ទីក្រុងកៀវ ក្នុងការប្រើវិធីភេរវកម្ម។ យើងដឹងច្បាស់អំពីរឿងនោះ។ ពួកគេបានប្រើប្រាស់វានៅ Donbass អស់រយៈពេលជាយូរមកហើយ”។

លោកប្រធានាធិបតីបន្តថា ប្រទេសលោកខាងលិចដែលគាំទ្រទីក្រុងកៀវក្នុងជម្លោះប្រឆាំងនឹងទីក្រុងមូស្គូ មិនដែលងាករេពីការប្រើប្រាស់ទាំងរ៉ាឌីកាល់ និងក្រុមជ្រុលនិយមដើម្បីផលប្រយោជន៍របស់ពួកគេឡើយ បើទោះបីជាពួកគេធ្វើសេចក្តីថ្លែងការណ៍ខ្លាំងៗ អំពីការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មអន្តរជាតិក៏ដោយ។ ពួកគេតែងតែប្រើអ្វីដែលមាននៅក្នុងដៃ ប្រឆាំងនឹងយើង។ ពួកគេប្រើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន។ វាតែងតែបែបនេះ ហើយវានៅតែដដែល”។
ស្របពេលជាមួយគ្នានោះ លោកបានព្រមានថា ចារកម្មលោកខាងលិច កំពុងធ្វើការប៉ុនប៉ងដ៏សកម្មនាពេលបច្ចុប្បន្ន ដើម្បីស្ដារកោសិកាភេរវករនៅក្នុងប្រទេសរុស្ស៊ីឡើងវិញ។

គួរបញ្ជាក់ជាថ្មី លោក ពូទីន ធ្លាប់បានស្តីបន្ទោសអ៊ុយក្រែនថា ប្រើប្រាស់ “កលល្បិចភេរវករ” បន្ទាប់ពីការផ្ទុះនៅលើស្ពាន គ្រីមៀ កាលពីដើមខែតុលា។
រឿងនោះ បានបង្កឲ្យមានការវាយប្រហារទ្រង់ទ្រាយធំដោយមីស៊ីលរបស់រុស្ស៊ីទៅលើហេដ្ឋារចនាសម្ព័ន្ធ និងគោលដៅយោធារបស់អ៊ុយក្រែន ដែលបណ្តាលឲ្យមានការដាច់ចរន្តអគ្គិសនីនៅទូទាំងប្រទេស និងធ្វើឲ្យខូចខាតយ៉ាងខ្លាំងដល់សមត្ថភាពការពារដែនអាកាសរបស់ទីក្រុងកៀវ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ លោក ពូទីន គូសបញ្ជាក់អំពីបញ្ហារបស់រុស្ស៊ី ជាមួយ អាមេរិក

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ