ព័ត៌មានអន្ដរជាតិ
កាសែតអង់គ្លេស៖ កងទ័ពអ៊ុយក្រែន កំពុងប្រើអាវុធ ជំនាន់ឆ្នាំ១៨៨៤ ដើម្បីការពារទីក្រុងសំខាន់
សារព័ត៌មាន Telegraph របស់ចក្រភពអង់គ្លេស បានរាយការណ៍កាលពីថ្ងៃសៅរ៍ទី១៨ខែមីនាថា កងកម្លាំងអ៊ុយក្រែនដែលការពារទីក្រុង Artyomovsk ឬត្រូវបានគេស្គាល់ថា Bakhmut ក្នុងតំបន់ Donbass កំពុងពឹងផ្អែកលើកាំភ្លើង Maxim សម័យ វីកតូរី។

ទោះបីជាទទួលបានជំនួយក្នុងទំហំទឹកប្រាក់រាប់សិបពាន់លានដុល្លារពីសហរដ្ឋអាមេរិក និងអង្គការណាតូក៏ដោយ ប៉ុន្តែទីក្រុងកៀវ ត្រូវបានគេរាយការណ៍ថា កំពុងជួបបញ្ហាកង្វះខាតសព្វាអាវុធ និងគ្រាប់រំសេវ។
កាសែតអង់គ្លេសមួយនេះ បានដកស្រង់សម្តីទាហានអ៊ុយក្រែនម្នាក់ ដែលនិយាយថា “ខ្ញុំបានឃើញកាំភ្លើងយន្ត Maxim នៅក្នុងនឹងកន្លែង។ ថ្វីត្បិតតែកាំភ្លើងនេះមានវ័យចំណាស់ក៏ដោយ បុន្តែវាគឺជាអាវុធដ៏ខ្លាំងក្លាមួយ”។

បង្កើតឡើងដោយលោក Hiram Stevens Maxim ក្នុងឆ្នាំ១៨៨៤, Maxim គឺជាកាំភ្លើងយន្តស្វ័យប្រវត្តិដំបូងគេក្នុងពិភពលោក។ ដោយបាញ់បាន៦០០គ្រាប់ក្នុងមួយនាទី កាំភ្លើងនេះគឺពឹងផ្អែកលើអាវទឹកធ្ងន់ ជុំវិញធុងរបស់វា ដើម្បីការពារការឡើងកម្តៅ។ កាំភ្លើងនេះ ត្រូវដាក់នៅលើកង់ដែក និងមានទម្ងន់ប្រហែល៣០គីឡូក្រាម ហើយត្រូវការមនុស្ស៤នាក់ ដើម្បីធ្វើប្រតិបត្តិការ។
កាំភ្លើង Maxim ត្រូវបានប្រើប្រាស់ដោយកងកម្លាំងអាណានិគមអង់គ្លេសនៅទ្វីបអាហ្រ្វិក និងដោយកងកម្លាំងអធិរាជរុស្ស៊ីក្នុងសង្គ្រាមរុស្សី-ជប៉ុនឆ្នាំ១៩០៤-១៩០៥។ វាត្រូវបានទុកចោលលែងប្រើត្រឹមសង្គ្រាមលោកលើកទីមួយ ព្រោះកងកម្លាំងអង់គ្លេសប្រើកាំភ្លើងយន្ត Vicker ស្រាលជាងនេះជំនួសវិញ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ប៉ូឡូញ ក្លាយជាប្រទេសណាតូ ទី១ ដែលបញ្ជូនយន្តហោះចម្បាំងសម័យសូវៀត ទៅឲ្យ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


