ព័ត៌មានអន្ដរជាតិ
ប៉ូឡូញ ក្លាយជាប្រទេសណាតូ ទី១ ដែលបញ្ជូនយន្តហោះចម្បាំងសម័យសូវៀត ទៅឲ្យ អ៊ុយក្រែន
ប៉ូឡូញ នឹងបញ្ជូនយន្តហោះចម្បាំង Mig សម័យសូវៀតចំនួន៤គ្រឿងទៅឲ្យអ៊ុយក្រែន ដោយក្លាយជាប្រទេសដំបូងគេរបស់អង្គការណាតូ ដែលបានបញ្ជូនយន្តហោះ ចាប់តាំងពីរុស្ស៊ី បើកការវាយលុកកាលពីឆ្នាំមុន។

ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda និយាយកាលពីថ្ងៃព្រហស្បតិ៍ទី១៦ខែមីនាថា យន្តហោះនឹងត្រូវបានបញ្ជូននៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ខណៈការប្រគល់ផ្សេងទៀតនឹងធ្វើឡើងនាពេលអនាគត។
ស្របពេលជាមួយគ្នានោះដែរ អនុប្រធានសភាអ៊ុយក្រែន លោកស្រី Olena Kondratyuk និយាយថា លោកស្រីសង្ឃឹមថា ប្រទេសជាច្រើនទៀតនឹងធ្វើតាមប៉ូឡូញ។
ប្រទេសណាតូនានា កំពុងពិចារណាបញ្ជូនយន្តហោះសម័យសូវៀត ដែលអាកាសយានិកអ៊ុយក្រែន ត្រូវបានបណ្តុះបណ្តាលឲ្យចេះធ្វើប្រតិបត្តិការ។

កន្លងមក អ៊ុយក្រែន ក៏ធ្លាប់បានស្នើសុំប្រទេសលោកខាងលិច ឲ្យបញ្ជូនយន្តហោះចម្បាំងស៊េរីទំនើបៗដូចជា F-16 ផងដែរ។
គួរបញ្ជាក់ថា នៅពេលចាប់ផ្តើមការលុកលុយរបស់រុស្ស៊ី, អ៊ុយក្រែនត្រូវបានគេជឿថា មានយន្តហោះដែលមានសមត្ថភាពប្រយុទ្ធប្រហែល១២០គ្រឿង ដែលភាគច្រើនមានអាយុចាស់ Mig-29 និង Su-27៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ