Connect with us

ព័ត៌មានអន្ដរជាតិ

អង់គ្លេស គិតខុសដែលដើរតាម អាមេរិក ចូលក្នុងសង្គ្រាម អ៊ីរ៉ាក់

បានផុស

នៅ

លោកស្រី Clare Short ដែលបម្រើការជារដ្ឋមន្ត្រីការបរទេសអង់គ្លេសសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិពីឆ្នាំ ១៩៩៧ ដល់ឆ្នាំ ២០០៣ បាននិយាយថា អង់គ្លេសបានគិតខុស និងខ្វះផែនការទទួលខុសត្រូវទាំងស្រុង ដែលដើរតាមសហរដ្ឋអាមេរិកចូលទៅក្នុងសង្គ្រាមអ៊ីរ៉ាក់កាលពី ២០ ឆ្នាំមុន ។

លោកស្រី Clare Short
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Clare Short បាននិយាយថា អាមេរិកបានចាត់ទុកលោក សាដាម ហ៊ូសេន គឺជាមេដឹកនាំដ៏ឃោរឃៅបំផុត និងមិនមានប្រជាប្រិយភាពជាមួយប្រជាជនអ៊ីរ៉ាក់នោះទេ ដូច្នេះទើបពួកគេបើកការលុកលុយដើម្បីការពារអាយុជីវិតរបស់ប្រជាជនអ៊ីរ៉ាក់ ។

ចំណែកអង់គ្លេសវិញ លោកស្រីបានប្រាប់កងទ័ពអំពីការអភិវឌ្ឍន៍នយោបាយអន្តរជាតិ នៅមុនថ្ងៃដែលអាមេរិកបានបើកការវាយលុកលើអ៊ីរ៉ាក់ ។ លោកស្រីធ្លាប់បានលើកឡើងថា តើយើងគួរតែនៅជាមួយអាមេរិកឬក៏អត់ ប៉ុន្តែទោះជាយ៉ាងណា នៅពេលនោះយើងខ្វះការគិតពិចារណា និងមិនមានផែនការទទួលខុសត្រូវទាំងស្រុង ។

លោកស្រី Short សង្កត់ធ្ងន់ថា សង្រ្គាមអ៊ីរ៉ាក់គឺជាកំហុសដ៏អាក្រក់មួយសម្រាប់រដ្ឋាភិបាលលោក Tony Blair ព្រោះវាជាការរំលោភច្បាប់អន្តរជាតិ និងជាការបំផ្លិចបំផ្លាញដ៏គួរឲ្យភ័យខ្លាច ហើយអ្វីដែលសំខាន់នោះ វានាំមកនូវភាពអាម៉ាស់ និងធ្វើឲ្យបាត់បង់កេរិ៍្តឈ្មោះដល់រដ្ឋាភិបាល ។

លោកស្រីបញ្ជាក់ទៀតថា អ្វី​ដែល​ត្រូវ​ធ្វើ​នៅពេល​នេះ ​គឺ​រៀនពី​មេរៀននេះ ហើយ​ព្យាយាម​នាំ​សន្តិភាព និង​ការ​អភិវឌ្ឍ​ដល់​ប្រជាជន​អ៊ីរ៉ាក់​ដែល​រង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំងក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ ។

គួរបញ្ជាក់ថា ក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកបានចាប់ផ្ដើមបើកការវាយលុកនៅក្នុងប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ២០០៣ ដើម្បីផ្ដួលរំលំរដ្ឋាភិបាលរបស់លោក សាដាម ហ៊ូសេន ខណៈសង្គ្រាមមួយនេះបានអូសបន្លាយពេលរហូតដល់ឆ្នាំ ២០១១ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CCTV

ចុចអាន ៖ ប្រជាជនអាមេរិកភាគច្រើនយល់ឃើញថា សង្គ្រាម អ៊ីរ៉ាក់ គឺជា កំហុស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

អគ្គិភ័យ​លេប​ត្របាក់​ផ្ទះ​ពលរដ្ឋ​៩​ខ្នង​និង​ឃ្លាំងស្តុ​ប​អីវ៉ាន់ ​ព្រមទាំង​ខូចខាត​រថយន្ត Lexus RX330​មួយគ្រឿង

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេច​តេ​ជោ ៖ ការ​ទទួលបាន​គោរមងារ​កិត្តិយស «​ពុទ្ធ​មា​មកា​ភិ​បាល​» គឺជា​កិត្តិយស​ណាស់ ហើយក៏​ជា​មោទនភាព​ណាស់

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្នងការ​នគរបាល​ខេត្តត្បូងឃ្មុំ ជូនដំណឹង​ស្តី​ពី​​ការ​បញ្ចៀស​ចរាចរណ៍​កំណាត់​ផ្លូវ​ជាតិ​មួយ​ចំនួន នាថ្ងៃទី៤-៥ ខែឧសភា ខាងមុខនេះ

ជីវិតកម្សាន្ដ៦ ម៉ោង មុន

Ice Preechaya ឆ្លើយតបចំៗឱ្យអ្នកពូកែ Bully អ្នកដទៃ

ជីវិតកម្សាន្ដ៦ ម៉ោង មុន

សាវតាត្រួសៗរបស់បវរកញ្ញា Aoom Taweeporn ម្ចាស់មកុដ MGT ដែលទើបគ្រងតំណែងក្ដៅៗ

Sokha Hotels

ព័ត៌មានពេញនិយម