ព័ត៌មានអន្ដរជាតិ
ជនចំណាកស្រុករាប់រយនាក់ព្យាយាមសម្រុកចូល អាមេរិក តាមច្រកព្រំដែន ម៉ិកស៊ិក (មានវីដេអូ)
ក្រុមមន្ត្រីអាមេរិកបាននិយាយថា ជនចំណាកស្រុកមួយក្រុមធំនៅក្នុងប្រទេសម៉ិកស៊ិកបានព្យាយាមសម្រុកចូលសហរដ្ឋអាមេរិកនៅឯច្រកព្រំដែន El Paso នៃរដ្ឋ Texas ដោយបង្ខំឲ្យប៉ូលិសប្រើប្រាស់រនាំងបិទផ្លូវដើម្បីទប់ស្កាត់ជនចំណាកស្រុកទាំងនោះ ។

ទន្ទឹមនោះសារព័ត៌មាន CNN បានរាយការណ៍ថា ជនចំណាកស្រុកវេណេស៊ុយអេឡារាប់រយនាក់ រួមទាំងក្មេងតូចៗផងនោះ ត្រូវបានរារាំងដោយក្រុមមន្ត្រីព្រំដែន នៅពេលប៉ុនប៉ងសម្រុកចូលទឹកដីសហរដ្ឋអាមេរិក បន្ទាប់ពីប្រមូលផ្ដុំគ្នានៅឯទីក្រុង Ciudad Juarez ព្រំដែនម៉ិកស៊ិក ។

មន្ត្រីគយ និងការពារព្រំដែនសហរដ្ឋអាមេរិក (CBP) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមចំណាកស្រុកទាំងនោះកំពុងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរនៅតាមព្រំដែន ខណៈប៉ូលិសក៏កំពុងទប់ទល់លំហូររបស់ជនចំណាកស្រុកទាំងនោះផងដែរ ។
ស្របពេលជាមួយគ្នានេះ លោក Mario D’Agostino អភិបាលរងទីក្រុង El Paso បានប្រាប់ CNN ថា ហ្វូងមនុស្សកំពុងបែកខ្ញែក ហើយតំបន់ផ្សេងៗក៏ត្រូវបានត្រួតពិនិត្យ និងយាមកាមយ៉ាងដិតដល់ផងដែរ ដើម្បីទប់ស្កាត់ក្រុមចំណាកស្រុកមិនឲ្យឆ្លងកាត់ច្រកព្រំដែនផ្សេងទៀត ដូចជាច្រក Stanton ជាពិសេសនៅលើស្ពាន Bridge of America តែម្ដង ។

គួរបញ្ជាក់ថា ការកើនឡើងនៃជនចំណាកស្រុកនេះបានកើតឡើង នៅពេលដែលរដ្ឋបាលលោក Biden ប្រកាសពីជំហានថ្មីដើម្បីកាត់បន្ថយលំហូរជនចំណាកស្រុកដែលចង់ចូលអាមេរិកនៅតាមព្រំដែន ។ លោក Biden បានព្រមានជនចំណាកស្រុកក្នុងខែមករាថា កុំឲ្យគាត់ឃើញពួកគេនៅឯព្រំដែនភាគខាងត្បូងសហរដ្ឋអាមេរិក ប៉ុន្តែត្រូវជំនួសមកវិញ ដោយដាក់ពាក្យសុំចូលប្រទេសដោយស្របច្បាប់ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Hill
ចុចអាន ៖ អ៊ីស្រាអែល ប្រាប់ អាមេរិក នៅឲ្យឆ្ងាយ និងកុំចេះលូកលាន់រឿងកំណែទម្រង់ ប្រព័ន្ធតុលាការ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


