ព័ត៌មានអន្ដរជាតិ
បុរសម្នាក់នៅ ចិន បន្លាចមាន់អ្នកជិតខាងងាប់អស់ ១១០០ ក្បាល ត្រូវកាត់ទោសជាប់គុកកន្លះឆ្នាំ
ខឹងអ្នកជិតខាងកាប់ដើមឈើរបស់ខ្លួនចោលដោយគ្មានការអនុញ្ញាត លោក Gu បានសម្រេចចិត្តចូលទៅកសិដ្ឋានមាន់របស់គេវិញរួចបន្លាចពួកវាដល់ថ្នាក់ជាន់គ្នាងាប់ពេញរោងជាង ១០០០ ក្បាល ។

ជាការសងសឹកលោក Gu ដែលមកពីស្រុក Hengyang ខេត្តហ៊ូណាន ភាគកណ្ដាលខាងត្បូងរបស់ប្រទេសចិនបានលួចចូលទៅក្នុងកសិដ្ឋានចិញ្ចឹមមាន់របស់លោក Zhong ជាច្រើនដងនាពេលរាត្រី ។ ពេលនោះគ្មាននរណាដឹងពីគោលបំណងរបស់លោក Gu ឡើយ ប៉ុន្តែតុលាការនៅស្រុក Hengyang ឮថាជនបង្កបានប្រើពិលដើម្បីបង្អើលមាន់ដែលជាហេតុធ្វើឲ្យពួកវាហើរជាន់គ្នាងាប់អស់ ៤៦០ ក្បាល ។
ចំណែកលោក Zhong វិញទទួលបានប្រាក់សំណង ៣ ពាន់យ័នបញ្ចប់រឿងក្ដី ធ្វើឲ្យលោក Gu កាន់តែមិនអស់ចិត្តចំពោះបញ្ហានេះព្រោះគាត់ក៏ធ្លាប់រងគ្រោះដែរ ។

ជាលើកទីពីរលោក Gu បានប្រព្រឹត្តរឿងដដែល ហើយលើកនេះងាប់មាន់អស់ ៦៤០ ក្បាលឯណោះ សរុប ១១០០ ក្បាលតម្លៃ ១៣,៨៤០ យ័នទើបតុលាការកាត់ក្ដីឲ្យគាត់ជាប់គុក ៦ ខែនិងស្ថិតនៅក្រៅឃុំមួយឆ្នាំពេញទៀតផង ៕
ចុចអាន ៖ បន្ទាប់ពីម្ចាស់ស្លាប់ សុនខមួយក្បាលនៅអង់គ្លេសក្លាយជាសត្វប្រមឹក

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ