ព័ត៌មានអន្ដរជាតិ
ក្មេងប្រុសនៅ អាមេរិក ត្រូវពិន័យមិនឲ្យចូលសួនកម្សាន្តមួយឆ្នាំ ក្រោយប៉ងលួចតុក្កតាក្នុងទូហ្គេម
ប៉ូលិសបានរាយការណ៍ថាក្មេងប្រុសអាយុ ១៣ ឆ្នាំម្នាក់ត្រូវគេជួយរំដោះពីក្នុងម៉ាស៊ីនហ្គេមចាប់តុក្កតា ក្រោយវារចូលក្នុងដើម្បីចាប់រង្វាន់ធំ ហើយទីនោះជាសួនកម្សាន្តមួយស្ថិតនៅរដ្ឋ North Carolina ។

យោងតាមអ្នកនាំពាក្យឲ្យសួនកម្សាន្តឈ្មោះ McGarry Weber បាននិយាយថា បុគ្គលិកសួនកម្សាន្តផ្ដល់ដំណឹងឲ្យសមត្ថកិច្ចមកជួយរំដោះក្មេងប្រុសជំទង់ម្នាក់ចេញពីម៉ាស៊ីនហ្គេម Cosmix XL Bonus នៅថ្ងៃអាទិត្យ ទី១៦ ខែមេសា ឆ្នាំ ២០២៣ វេលាម៉ោង ២ រសៀល ដែលម៉ាស៊ីនហ្គេមនោះមានផ្ទុកតុក្កតាជាច្រើនទើបក្មេងចង់បានដល់ថ្នាក់នេះ ។

ចំណែកក្រុមជួយសង្គ្រោះវិញឆ្លើយតបថាពួកគេបានចាក់សោរម៉ាស៊ីនហ្គេមយកក្មេងប្រុសចេញដោយជោគជ័យ ថែមទាំងផ្ដល់នូវការសង្គ្រោះបឋមមុនប្រគល់ជូនអាណាព្យាបាលវិញទៀតផង ។ ជាចុងក្រោយក្មេងប្រុសខាងលើត្រូវខាងសួនពិន័យមិនឲ្យចូលពីបទប៉ុនប៉ងលួចរបស់ពេញមួយឆ្នាំតែម្ដង ៕
ចុចអាន ៖ បុគ្គលល្បីលំដាប់ពិភពលោក ៥ រូប ធ្លាប់ខុសវិន័យនៅ Disneyland
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


