ជីវិតកម្សាន្ដ
បុគ្គលល្បីលំដាប់ពិភពលោក ៥ រូប ធ្លាប់ខុសវិន័យនៅ Disneyland
មិនថាបុគ្គលល្បី ឬមហាជនសុទ្ធតែធ្លាប់សាងកំហុសឆ្គង ទន្ទឹមនេះពួកគេនឹងត្រូវទទួលពិន័យតាមច្បាប់ទោះបីជាកំហុសអចេតនាក៏ដោយ ។ ខាងក្រោមនេះជាបុគ្គលល្បីលំដាប់ពិភពលោក ៥ រូបធ្លាប់ខុសវិន័យនៅ Disneyland ៖
១. អតីតប្រធានាធិបតី Barack Obama

ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ ២០១៨ នៅទីក្រុង Anaheim រដ្ឋកាលីហ្វ័រញ៉ា លោក Obama បានរំឭកពីកាលដែលគាត់ត្រូវបណ្ដេញចេញពី Disneyland ក្នុងនាមជានិស្សិតនៅមហាវិទ្យាល័យ Occidental ដោយសារជក់បារីក្នុងសួន ។
២. តារាសម្ដែង Blake Lively

ក្នុងឆ្នាំ ២០០៩ Blake ប្រាប់ David Letterman ថាកាលពីនាងអាយុ ៦ ឆ្នាំនិងបងប្រុសឈ្មោះ Eric អាយុ ១២ ឆ្នាំត្រូវ Disneyland ពិន័យមិនឲ្យចូលមួយឆ្នាំពេញព្រោះពួកគេលួចចូលដោយមិនបង់ប្រាក់ ។
៣. តារាសម្ដែង Rebel Wilson
Rebel និយាយថានាងត្រូវ Disneyland ពិន័យមិនឲ្យចូលរយៈពេល ៣០ ថ្ងៃក្រោមមូលហេតុថតរូបក្នុងបន្ទប់ទឹកដែលខុសវិន័យរបស់សួន ។

៤. អ្នកចម្រៀង Bruce Springsteen

កាលពីឆ្នាំ ២០១៧ លោក Bruce និងក្រុមតន្ត្រីមានដំណើរកម្សាន្តទៅកាន់ Disneyland ប៉ុន្តែត្រូវគេដេញចេញមកវិញមកពីពួកគាត់មិនព្រមដោះកន្សែងចងក្បាលចេញ ។
៥. តារាម៉ូដែល Grace Jones

Grace បានហែកអាវរបស់ខ្លួនចេញ ខណៈពេលសម្តែងនៅ House of Blues ដែលមានទីតាំងនៅក្នុង Disneyland នាងត្រូវគេហាមមិនឲ្យចូលពេញមួយជីវិតមកពីមូលហេតុនេះឯង ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ បុគ្គលល្បី ៥ រូប ធ្លាប់ត្រូវបណ្ដេញចេញពីការងារមុនទទួលជោគជ័យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


