ព័ត៌មានអន្ដរជាតិ
ក្វាតេម៉ាឡា ប្តេជ្ញាគាំទ្រ តៃវ៉ាន់ ពេញទំហឹង
ប្រធានាធិបតីក្វាតេម៉ាឡា លោក Alejandro Giammattei បានប្តេជ្ញាគាំទ្រដោយគ្មានលក្ខខណ្ឌចំពោះ “តៃវ៉ាន់”។ លោកអះអាងបែបនេះនៅថ្ងៃអង្គារទី២៥ខែមេសា ក្នុងការធ្វើដំណើរដែលកើតឡើងចំពេលចិន បង្កើនសម្ពាធលើប្រទេសមួយចំនួនដែលនៅតែរក្សាទំនាក់ទំនងផ្លូវការជាមួយកោះនេះ។

ក្វាតេម៉ាឡា គឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន១៣ ដែលមានទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់។
ទោះបីជាយ៉ាងណាក៏ដោយ កាលពីខែមុន ប្រទេសហុងឌូរ៉ាស បានបោះបង់ចោលទីក្រុងតៃប៉ិ ងាកទៅរកទីក្រុងប៉េកាំងវិញ បន្ទាប់ពីស្នើសុំជំនួយក្នុងទំហំទឹកប្រាក់ជិត ២.៥ពាន់លានដុល្លារ។
ថ្លែងក្នុងពិធីស្វាគមន៍នៅខាងក្រៅការិយាល័យប្រធានាធិបតីតៃវ៉ាន់ លោក Giammattei និយាយថា ក្វាតេម៉ាឡានិងតៃវ៉ាន់ គឺជាបងប្អូនគ្នា និងជាសម្ព័ន្ធមិត្តដ៏សំខាន់។
លោកនិយាយថា “ខ្ញុំចង់ឲ្យមនុស្សគ្រប់គ្នាជឿជាក់ថា ក្វាតេម៉ាឡា នឹងបន្តជាសម្ព័ន្ធមិត្តការទូតដ៏រឹងមាំសម្រាប់តៃវ៉ាន់ ហើយនឹងបន្តធ្វើឲ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

គួរបញ្ជាក់ថា ទំនាក់ទំនងរបស់ក្វាតេម៉ាឡាជាមួយចិន គឺមានអាយុកាល៩ទសវត្សរ៍ មុនពេលរដ្ឋាភិបាលបានភៀសខ្លួនទៅតៃវ៉ាន់ក្នុងឆ្នាំ១៩៤៩ បន្ទាប់ពីចាញ់សង្គ្រាមស៊ីវិលជាមួយក្រុមកុម្មុយនិស្តរបសលោក ម៉ៅ សេទុង ដែលបានបង្កើតសាធារណរដ្ឋប្រជាមានិតចិន។
រាល់ការលើកឡើងដែលថាតៃវ៉ាន់គឺជាប្រទេសឯករាជ្យ និងបំបែកខ្លួនពីប្រទេសចិន គឺធ្វើឲ្យទីក្រុងប៉េកាំងខឹងសម្បាយ៉ាងខ្លាំង ខណៈចិន មិនដែលបោះបង់គំនិតប្រើប្រាស់កម្លាំងដើម្បីនាំយកកោះនេះឲ្យមកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួននោះទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ ចិន បញ្ជូននាវាចម្បាំងទៅក្បែរ តៃវ៉ាន់ ក្រោយលោកស្រី Tsai ជួបប្រធានសភាអាមេរិក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


