ព័ត៌មានអន្ដរជាតិ
ចិន បញ្ជូននាវាចម្បាំងទៅក្បែរ តៃវ៉ាន់ ក្រោយលោកស្រី Tsai ជួបប្រធានសភាអាមេរិក
នៅថ្ងៃព្រហស្បតិ៍ទី០៦ខែមេសា ប្រទេសចិន បានបញ្ជូននាវាចម្បាំងទៅដែនទឹកជុំវិញកោះតៃវ៉ាន់ ខណៈទីក្រុងប៉េកាំងប្តេជ្ញាថា នឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះជំនួបរវាងប្រធានាធិបតីនៃកោះដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះ ជាមួយប្រធានសភាអាមេរិក។

រឿងនេះកើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងរវាងចិននិងតៃវ៉ាន់ ខណៈប្រធានសភាអាមេរិកលោក Kevin McCarthy បានទទួលមេដឹកនាំតៃវ៉ាន់លោកស្រី Tsai Ing-wen នៅរដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃពុធ ដោយលោកបានក្លាយជាឥស្សរជនជាន់ខ្ពស់បំផុតរបស់អាមេរិក ដែលជួបមន្ត្រីតៃវ៉ាន់នៅលើទឹកដីអាមេរិកក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសចិនបានព្រមានម្តងហើយម្តងទៀតថា ជំនួបបែបនេះមិនគួរកើតឡើងទេ។

ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយនៅព្រឹកថ្ងៃព្រហស្បតិ៍ថា នាវាចម្បាំងបីគ្រឿងបន្ថែម ត្រូវបានគេឃើញនៅក្នុងដែនទឹក ដែលពុះចែកកោះគ្រប់គ្រងដោយខ្លួនឯងមួយនេះ ពីចិនដីគោក។ ឧទ្ធម្ភាគចក្រប្រឆាំងនាវាមុជទឹក ក៏បានឆ្លងកាត់តំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់កោះនេះផងដែរ។
គួរបញ្ជាក់ថា ថ្វីបើតៃវ៉ាន់ ត្រូវបានគ្រប់គ្រងដោយឡែកពីចិនអស់រយៈពេលជាង៧០ឆ្នាំមកហើយក៏ដោយ ប៉ុន្តែទីក្រុងប៉េកាំង បានចាត់ទុកកោះនេះជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយប្តេជ្ញាថានឹងដណ្តើមយកដោយប្រើកម្លាំងនៅថ្ងៃណាមួយប្រសិនបើចាំបាច់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ TRT
ចុចអាន៖ ចិន ប្តេជ្ញាឆ្លើយតបម៉ឺងម៉ាត់ ចំពោះជំនួបកម្រិតខ្ពស់ រវាងអាមេរិក ជាមួយមេដឹកនាំតៃវ៉ាន់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


