ព័ត៌មានអន្ដរជាតិ
កូនប្រុសលោក Joe Biden ចូលខ្លួនក្នុងតុលាការ ពាក់ព័ន្ធសំណុំរឿងចំនួន ២
លោក Hunter Biden កូនប្រុសរបស់លោក Joe Biden បានបង្ហាញខ្លួននៅក្នុងតុលាការរដ្ឋ Arkansas សម្រាប់សវនាការក្នុងសំណុំរឿងពាក់ព័ន្ធនឹងហិរញ្ញវត្ថុ និងការបង់ប្រាក់ឧបត្ថម្ភដល់ចៅស្រីរបស់លោកប្រធានាធិបតីអាមេរិក ដែលលែងមានទំនាក់ទំនងនឹងគ្នា ។

បើយោងតាមការផ្សាយរបស់ទូរទស្សន៍អាមេរិកកាលពីថ្ងៃចន្ទបានឲ្យដឹងថា ករណីនេះកើតចេញពីជម្លោះភាពជាឪពុករវាងលោក Hunter Biden និងលោកស្រី Lunden Roberts ដែលបានសម្រាលកូនស្រីម្នាក់ក្នុងខែសីហា ឆ្នាំ ២០១៨ ហើយបានអះអាងថា ជាកូនស្រីរបស់លោក Hunter Biden ។
ដំបូងឡើយ លោក Hunter Biden បានបដិសេធមិនមែនជាឪពុករបស់ក្មេងស្រីនេះនោះទេ ប៉ុន្តែឆ្លងកាត់ការធ្វើតេស្ត DNA បានបញ្ជាក់ថា លោក Hunter Biden ពិតជាឪពុករបស់ក្មេងស្រីនោះប្រាកដមែន ខណៈក្រោយមកករណីនេះត្រូវបានបិទនៅឆ្នាំ ២០២០ ។

ទោះយ៉ាងណា នៅក្នុងខែកញ្ញា ករណីនេះត្រូវបានបើកឡើងវិញ បន្ទាប់ពីលោក Hunter Biden បានស្នើសុំឲ្យតុលាការកាត់បន្ថយការបង់ប្រាក់ឧបត្ថម្ភដល់កូនរបស់គាត់ ដោយលើកឡើងពីស្ថានភាពហិរញ្ញវត្ថុ ជាពិសេសគឺការធ្លាក់ចុះនៃប្រាក់ចំណូលរបស់លោក ។
ទន្ទឹមនោះ របាយការណ៍ក៏បាននិយាយផងដែរថា កាលពីសប្តាហ៍មុន លោកស្រី Roberts បានចោទប្រកាន់លោក Hunter Biden ពីបទរំលោភលើដីការបស់តុលាការ និងបានដកហូតព័ស្តុតាងសំខាន់ៗមួយចំនួនផងដែរ ហើយថែមទាំងស្នើសុំចៅក្រមតុលាការ Independence County Circuit Court គឺលោក Holly Meyer ឲ្យឃុំខ្លួនលោក Hunter Biden ពីបទមើលងាយ និងចាប់គាត់ដាក់ពន្ធនាគារ រហូតទាល់តែគាត់សារភាពទោសកំហុស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


