ព័ត៌មានអន្ដរជាតិ
អាមេរិក និងហ្វីលីពីន ពួតដៃគ្នា ចំពេលប្រឈមមុខជាមួយ ចិន
ក្នុងកិច្ចប្រជុំកំពូលនៅសេតវិមានកាលពីថ្ងៃចន្ទទី០១ខែឧសភា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. បានព្រមព្រៀងគ្នា ក្នុងការអនុម័តគោលការណ៍ណែនាំការពារជាតិថ្មី ចំពេលមាន ចិន កាន់តែបង្កើនសមត្ថភាពដែនសមុទ្រ។

សេចក្តីថ្លែងការណ៍រួមដែលបញ្ចេញបន្ទាប់ពីកិច្ចពិភាក្សានោះមានខ្លឹមសារថា “មេដឹកនាំទាំងពីរ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាករេ ចំពោះសេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរនៅសមុទ្រចិនខាងត្បូង។ សេចក្តីថ្លែងការណ៍ដដែលបន្ថែមថា “មេដឹកនាំទាំងពីរបានគូសបញ្ជាក់ពីសារសំខាន់នៃការរក្សាសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ដែលជាធាតុមិនអាចខ្វះបាននៃសន្តិសុខ និងវិបុលភាពពិភពលោក”។
ការអត្ថាធិប្បាយនេះ គឺសំដៅទៅលើប្រទេសចិន ដែលបានបង្កើនសកម្មភាពយោធានៅជិតកោះតៃវ៉ាន់ និងនៅក្នុងសមុទ្រចិនខាងត្បូង។
ស្របពេលជាមួយគ្នានោះ សហរដ្ឋអាមេរិក និងហ្វីលីពីនក៏បាននិយាយផងដែរថា ពួកគេកំពុងអនុម័តគោលការណ៍ណែនាំថ្មី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ តាមរយៈការចែករំលែកព័ត៌មានសម្ងាត់ឲ្យកាន់តែជិតស្និទ្ធ និងបង្កើនអន្តរប្រតិបត្តិការយោធា។
លើសពីនេះ រដ្ឋាភិបាលអាមេរិកនិយាយថា ខ្លួនក៏នឹងផ្តល់យន្តហោះ C-130 និងនាវាល្បាតដើម្បីជួយហ្វីលីពីនធ្វើទំនើបកម្មយោធារបស់ខ្លួនផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NHK
ចុចអាន៖ ហ្វីលីពីន មិនអនុញ្ញាតឲ្យអាមេរិក យកមូលដ្ឋានរបស់ខ្លួន ធ្វើជាកន្លែងបើកប្រតិបត្តិការ ប្រឆាំងចិន
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


