ព័ត៌មានអន្ដរជាតិ
មេទាហានស៊ីឈ្នួល រុស្ស៊ី គំរាមដកទ័ពចេញពីទីក្រុង Bakhmut តែ អ៊ុយក្រែន ថាជាលេស
មេដឹកនាំក្រុមទាហានស៊ីឈ្នួលរុស្ស៊ី Wagner Group លោក Yevgeny Prigozhin បានគំរាមដកទ័ពចេញពីទីក្រុង Bakhmut នៅថ្ងៃទី១០ ខែឧសភានេះ បន្ទាប់ពីបានត្អូញត្អែរមិនមានគ្រាប់រំសេវគ្រប់គ្រាប់ដើម្បីធ្វើការប្រយុទ្ធក្នុងសមរភូមិភាគខាងកើតនៃប្រទេសអ៊ុយក្រែន ។

កន្លងមកក្រុមទាហានស៊ីឈ្នួល Wagner Group បានព្យាយាមវាយដណ្ដើមយកទីក្រុង Bakhmut អស់ជាច្រើនខែ ហើយថែមទាំងបានបាត់បង់អ្នកប្រយុទ្ធរាប់ពាន់នាក់ផងដែរ ដោយសារតែបញ្ហានេះហើយទើបលោក Prigozhin នឹងសម្រេចដកខ្លួនចេញពីទីក្រុងរ៉ែអំបិលមួយនេះនៅថ្ងៃទី១០ ខែឧសភា ពោលមួយថ្ងៃ ក្រោយទិវាជ័យជម្នះ ៩ ឧសភា របស់រុស្ស៊ីនៅក្នុងសង្គ្រាមលោកលើកទី២ ។
លោក Prigozhin បាននិយាយថា “យើងកំពុងស្រេកឃ្លានគ្រាប់រំសេវច្រើនជាងអ្វីដែលយើងស្នើសុំ ទើបយើងអាចសម្រេចបានគោលដៅលើសមរភូមិនៃទីក្រុង Bakhmut ប៉ុន្តែរបស់ដែលយើងត្រូវការ គឺអាចរកបានដោយសេរីនៅតាមឃ្លាំងផ្សេងៗទៅវិញ” ។

ការអះអាងរបស់លោកបានជំរុញឲ្យមានការរំពឹងទុកថា ស្តុកគ្រាប់របស់រុស្ស៊ីកំពុងធ្លាក់ចុះ និងខ្វះខាត ។ ទោះយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការពារជាតិលោក Sergei Shoigu ធ្លាប់បានលើកឡើងថា រុស្ស៊ីមិនខ្វះអាវុធសម្រាប់ផ្ដល់ឲ្យទាហានក្នុងការប្រយុទ្ធនោះទេ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ មន្ត្រីអ៊ុយក្រែនក៏មានមន្ទិលសង្ស័យចំពោះការអះអាងរបស់មេដឹកនាំក្រុមទាហានស៊ីឈ្នួលរុស្ស៊ីរូបនេះផងដែរ ដោយសារតែវាអាចជាលេស ឬជាយុទ្ធសាស្ត្រប្រយុទ្ធណាមួយបំភាន់កងកម្លាំងរបស់អ៊ុយក្រែនប៉ុណ្ណោះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន