ព័ត៌មានអន្ដរជាតិ
សល់ដីតែ ២ គីឡូម៉ែត្រទៀតប៉ុណ្ណោះ រុស្ស៊ី នឹងវាយដណ្ដើមបានទីក្រុង Bakhmut ១០០ ភាគរយ
លោក Yevgeny Prigozhin មេដឹកនាំក្រុមទាហានស៊ីឈ្នួល Wagner Group បាននិយាយថា កងកម្លាំងរុស្ស៊ីគ្រប់គ្រងទីក្រុង Bakhmut របស់អ៊ុយក្រែន បានប្រហែល ៩៥ ភាគរយហើយ ខណៈនៅសល់ ៥ ភាគរយទៀត គឺមិនមានការលំបាកសម្រាប់ការវាយដណ្ដើមយកឡើយ ។
លោក Prigozhin បាននិយាយនៅក្នុងឆានែល Telegram របស់លោកថា “រហូតមកដល់ពេលនេះ ៩៥ ភាគរយនៃទឹកដីរបស់ទីក្រុង Bakhmut ត្រូវបានទ័ពរុស្ស៊ីវាយដណ្ដើមយក ហើយនៅសល់ទឹកដីប្រមាណជា ២ គីឡូម៉ែត្រការ៉េទៀតប៉ុណ្ណោះ យើងនឹងធ្វើការគ្រប់គ្រងទីក្រុងជីករ៉ែអំបិលភាគខាងកើតមួយនេះទាំងស្រុងតែម្ដង” ។
ចំណែកពាក់ព័ន្ធនឹងទឹកដីរបស់ទីក្រុង Bakhmut ដែលនៅសល់ប្រមាណ ៥ ភាគរយទៀតនោះ, មេដឹកនាំក្រុមទាហានស៊ីឈ្នួលរុស្ស៊ីរូបនេះលើកឡើងថា វានឹងមិនពិបាកសម្រាប់កងកម្លាំងរបស់យើងក្នុងប្រតិបត្តិការសឹកនេះនោះទេ ។
ទន្ទឹមនោះលោក Prigozhin បញ្ជាក់ទៀតថា “លោកមិនមានបំណងបន្សល់ទុកសញ្ញាសម្គាល់ណាមួយរបស់ក្រុមទាហានស៊ីឈ្នួលសម្រាប់ការវាយដណ្ដើមយកបានទីក្រុង Bakhmut នោះទេ ខណៈមហិច្ឆតាធំរបស់លោកគឺចង់បម្រើជាតិ និងរដ្ឋរបស់រុស្ស៊ីប៉ុណ្ណោះ” ។
គួរបញ្ជាក់ថា ការអះអាងរបស់លោក Prigozhin បានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមេទាហានស៊ីឈ្នួលរូបនេះបានប្រើលេស ក៏ដូចជាយុទ្ធសាស្ត្របំភាន់កងកម្លាំងអ៊ុយក្រែនអំពីការដកខ្លួនរបស់ទ័ពរុស្ស៊ី ចេញពីទឹកដីនៃទីក្រុង Bakhmut ដោយសារតែកង្វះគ្រាប់រំសេវសម្រាប់ប្រើប្រយុទ្ធក្នុងសមរភូមិភាគខាងកើតរបស់អ៊ុយក្រែនមួយនេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


