ព័ត៌មានអន្ដរជាតិ
ឡើងកាន់តំណែងភ្លាម Joe Biden ព្រមានដេញចោលបុគ្គលិកសេតវិមានណា ដែលមិនគោរពអ្នកដទៃ
លោកប្រធានាធិបតី Joe Biden បានព្រមានដល់បុគ្គលិកថ្មីថា លោកនឹងដេញពួកគេពីការងារ ប្រសិនបើលោករកឃើញថាពួកគេ ជាន់ឈ្លីអ្នកដទៃ។
ដោយបញ្ជាក់ច្បាស់ៗថា លោកចង់បញ្ចប់បរិស្ថានបំពុលនៅក្នុងការិយាល័យ West Wing អំឡុងរដ្ឋបាលមុន, លោក Biden និយាយថា លោកចង់ឲ្យបុគ្គលិករបស់លោក គ្រប់គ្រងដោយមិត្តភាពនិងការគោរព។

លោក Biden បាននិយាយនៅក្នុងបន្ទប់បរិភោគអាហារក្នុងពិធីស្បថចូលកាន់តំណែងជាផ្លូវការថា “ប្រសិនបើអ្នកធ្វើការជាមួយខ្ញុំ ហើយខ្ញុំឮថា អ្នកធ្វើចំពោះមិត្តរួមការងារម្នាក់ទៀតដោយក្តីមិនគោរពនោះ ខ្ញុំនឹងដេញអ្នកចេញពីតួនាទីភ្លាមៗ”។
លោកនិយាយថា លោកចង់ឲ្យបុគ្គលិករបស់លោកធ្វើការជាមួយគ្នា ដោយសុជីវធម៌ព្រោះនេះជាអ្វីដែលលោកនិយាយថា បានបាត់មិនឃើញទាល់តែសោះក្នុងរយៈពេល៤ឆ្នាំកន្លងមក។

នៅក្នុងពិធីនោះ លោក Biden និយាយថា លោកចង់ឲ្យបុគ្គលិករបស់លោកប្រព្រឹត្ដចំពោះមនុស្សគ្រប់គ្នាដោយសេចក្តីថ្លៃថ្នូរ។
គួរបញ្ជាក់ថា លោក Joe Biden បានស្បថចូលកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៦ ជាផ្លូវការកាលពីម៉ោង១២រំលងអាធ្រាតត្រូវនឹងម៉ោង១២ថ្ងៃត្រង់នៅអាមេរិក៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNN
ចុចអាន៖ អ្នកណាខ្លះចូលរួមពិធីស្បថឡើងកាន់តំណែងរបស់លោក Joe Biden?
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


