ព័ត៌មានអន្ដរជាតិ
លោក ម៉េដវេដេវ បំពេញទស្សនកិច្ចនៅ ឡាវ ដោយស្ងាត់ៗ
អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីលោក ឌីមីទ្រី ម៉េដវេដេវ បានធ្វើដំណើរបំពេញទស្សនកិច្ចទៅកាន់ប្រទេសឡាដោយស្ងាត់ៗដើម្បីជួបពិភាក្សាការងារជាមួយប្រមុខរដ្ឋឡាវលោក ថងលូន ស៊ីស៊ូលីត រួមជាមួយនឹងរដ្ឋមន្ត្រីការពរជាតិ និងរដ្ឋមន្ត្រីសន្តិសុខឡាវក្នុងទីក្រុងវៀងច័ន្ទ ខណៈក៏មានការការពារសុវត្ថិភាពកម្រិតខ្ពស់បំផុតផងដែរ ។

កាលពីរសៀលថ្ងៃទី២៣ ខែឧសភា ប្រជាពលរដ្ឋនៅទីក្រុងវៀងច័ន្ទប្រទេសឡាវ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលពួកគេឃើញរថពាសដែករបស់កងទ័ពឡាវជាច្រើនគ្រឿង ចល័តចេញដំណើរឈរជើងការពារសុវត្ថិភាពនៅតាមគោលដៅផ្សេងៗ ព្រមជាមួយនឹងកម្លាំងប៉ូលិសចរាចរណ៍ក្រុងវៀងច័ន្ទធ្វើចរាចរណ៍ឆ្វាត់ឆ្វែង ផ្សព្វផ្សាយការហាមចតយានយន្តគ្រប់ប្រភេទនៅតាមចិញ្ចើមផ្លូវសាមសែនថៃ និងផ្លូវផ្សេងៗទៀត ពីអាកាសយានដ្ឋានអន្តរជាតិវ៉ាតីរហូតដល់ “ហរខាំ” ឬវិមានប្រមុខរដ្ឋ ។
សកម្មភាព និងវិធានការទាំងនេះ ធ្វើឡើងស្របតាមវិធានការការពារសន្តិសុខកម្រិតខ្ពស់បំផុតដើម្បីទទួលភ្ញៀវសំខាន់ៗរបស់ប្រទេស ខណៈមិនយូរប៉ុន្មាន គេក៏ឃើញមានយន្តហោះរបស់រដ្ឋាភិបាលសហព័ន្ធរុស្ស៊ីមួយគ្រឿងបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិវ៉ាតី ហើយអ្នកធ្វើដំណើរចេញពីយន្តហោះខាងលើ គឺលោក ម៉េដវេដេវ ដែលបានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅប្រទេសឡាវជាផ្លូវការ តបតាមការអញ្ជើញរបស់លោក ស៊ីសូលីត អគ្គលេខាធិការមជ្ឈិមបក្សបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវ ។

ពាក់ព័ន្ធនឹងដំណើរបំពេញទស្សនកិច្ចរបស់លោក ម៉េដវេដេវ នេះដែរ រដ្ឋាភិបាលឡាវមិនបានផ្សព្វផ្សាយជាសាធារណៈជាមុននោះទេ ដើម្បីការពារសុវត្ថិភាពជូនអនុប្រធានក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ីរូបនេះ ។
គួរបញ្ជាក់ថា លោក ម៉េដវេដេវ ត្រូវបានគេចាត់ទុកជាមេដឹកនាំកំពូលម្នាក់របស់រុស្ស៊ី ខណៈលោកក៏ធ្លាប់ជានាយករដ្ឋមន្ត្រីទី១០ របស់រុស្ស៊ី និងធ្លាប់ធ្វើជាប្រធានាធិបតីរុស្ស៊ីផងដែរ ក្នុងចន្លោះឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១២ ៕

ប្រែសម្រួលដោយ ៖ គង់ សំអាន
ប្រភព ៖ MGR Online
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


