Connect with us

ព័ត៌មានអន្ដរជាតិ

មន្ត្រីឥណ្ឌា បញ្ជាឲ្យគេបូមទឹកចេញពីអាងស្តុក ចោលអស់២០លានលីត្រ ដើម្បីរកទូរស័ព្ទរបស់ខ្លួន

បានផុស

នៅ

មន្ត្រីរដ្ឋាភិបាលនៅភាគកណ្តាលប្រទេសឥណ្ឌា ត្រូវផ្អាកពីការងារ បន្ទាប់ពីគាត់បញ្ជាឲ្យគេបូមទឹកចេញពីអាង ដើម្បីរកទូរស័ព្ទដែលគាត់បានធ្វើឲ្យធ្លាក់ចូល ពេលកំពុងថត Selfie។

អាងស្តុកទឹក

កាសែត The Times of India បានរាយការណ៍ថា មន្ត្រីផ្នែកត្រួតពិនិត្យម្ហូបអាហារឈ្មោះ Rajesh Vishwas បានជ្រុះបាត់ស្មាតហ្វូនរបស់គាត់នៅក្នុងអាងស្តុកទឹក Kherkatta ក្នុងសង្កាត់ Kanker នៃរដ្ឋ Chhattisgarh កាលពីសប្តាហ៍មុន។

ដំបូងឡើយ Vishwas បានប្រាប់ឲ្យអ្នកមុជទឹក លោតចូលទៅក្នុងអាងស្តុកទឹកដើម្បីរកទូរស័ព្ទ ដោយអះអាងថា ទូរស័ព្ទនោះ មានផ្ទុកទិន្នន័យរសើបរបស់រដ្ឋាភិបាល។ ប៉ុន្តែ​បន្ទាប់​ពីអ្នកមុជទឹករកមិនឃើញ គាត់បានបញ្ជាឲ្យគេយកម៉ាស៊ីនម៉ាស៊ូត មកបូមទឹកចេញពីអាងឲ្យរីង។

លោក Vishwas

បីថ្ងៃក្រោយមក ទឹកជាង២លានលីត្រ ត្រូវបានបូមចេញពីអាង ពោលគឺបរិមាណទឹកបែបនេះ អាចសមល្មមសម្រាប់ស្រោចស្រពលើផ្ទៃដីយ៉ាងហោចណាស់ ៦០៧ហិកតា ក្នុងអំឡុងពេលរដូវក្តៅនៅប្រទេសឥណ្ឌា។

នៅក្នុងវីដេអូ ដែលគេចែករំលែកពាសពេញប្រព័ន្ធផ្សព្វផ្សាយសង្គម លោក Vishwas ត្រូវបានគេឃើញ អង្គុយក្រោមឆ័ត្រពណ៌ក្រហម ខណៈម៉ាស៊ីនម៉ាស៊ូត បង្ហូរទឹកចេញពីអាងស្តុក។

ទូរស័ព្ទត្រូវបានរកឃើញ

នៅទីបំផុត ទូរស័ព្ទ​ត្រូវ​បានរកឃើញ ប៉ុន្តែបើកមិនចេញទេ ព្រោះចូលទឹក។ ក្រោយ​មក​ អាជ្ញាធរ​បាន​ផ្អាក​ការងារលោក Vishwas បន្ទាប់​ពី​គាត់​រងការ​រិះគន់​យ៉ាងចាស់ដៃ​ចំពោះ​ការ​ខ្ជះខ្ជាយ​ធនធាន​ទឹក៕

សូមទស្សនាវីដេអូ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Aljazeera

ចុចអាន៖ ឥណ្ឌា ចេញបញ្ជា! បើប៉ូលិសធាត់ មិនសម្រកទម្ងន់ នឹងត្រូវដក ឈប់ឲ្យធ្វើការ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង១២ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម