ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី ឌឺដង ពូទីន ថាខ្លាចអាមេរិក ទើបអត់ហ៊ានទម្លាក់គ្រាប់បែកថ្ងៃលោក Kellogg មកក្រុងកៀវ
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានចំអន់ថា លោក វ៉្លាឌីមៀរ ពូទីន ភ័យខ្លាចសហរដ្ឋអាមេរិក ទើបផ្អាកការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់បេសកជនពិសេសអាមេរិក លោក Keith Kellogg នៅរដ្ឋធានីកៀវ។

យោងតាមការចុះផ្សាយកាលពីថ្ងៃទី១៦ខែកក្កដារបស់ Ukrinform លោក ហ្សេលេនស្គី បាននិយាយថា «ឧត្តមសេនីយ Kellogg បានមកដល់ ហើយមិនមានការទម្លាក់គ្រាប់បែកធំដុំអ្វីឡើយរយៈពេលពីរយប់ជាប់គ្នា… នៅពេលដែលជនជាតិអាមេរិកនៅទីនេះ គាត់មិន [ហ៊ានទម្លាក់គ្រាប់បែក]… គឺ ពូទីន ខ្លាចអាមេរិក»។
លោក Kellogg បានធ្វើដំណើរទៅដល់រដ្ឋធានីកៀវ កាលពីថ្ងៃទី១៤ខែកក្កដា។
សារព័ត៌មានក្នុងស្រុក Kyiv Post និង NV Kyiv បានរាយការណ៍បន្ថែមថា ដំណើរទស្សនកិច្ចរបស់លោក Kellogg បានក្លាយជារឿងកំប្លែងក្នុងតំបន់ ដោយមានការនិយាយលេងអំពីការផ្តល់លិខិតឆ្លងដែនអ៊ុយក្រែនដល់លោក Kellogg និងជំរុញឲ្យមានដំណើរទស្សនកិច្ចរបស់អាមេរិកច្រើនថែមទៀត ទើបរុស្ស៊ីលែងសូវហ៊ានទម្លាក់គ្រាប់បែក។
សូមជម្រាបថា ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់មន្ត្រីអាមេរិក លោក ហ្សេលេនស្គី បានពណ៌នាកិច្ចប្រជុំជាមួយលោក Kellogg ថាជា «ការចាប់ផ្តើមដ៏មានអត្ថន័យ» ដល់កិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែនកាន់តែស៊ីជម្រៅលើការគាំទ្រផ្នែកយោធា និងការទូត។ បន្ថែមពីនេះ លោកបានអរគុណដល់ប្រធានាធិបតី ដូណាល់ ត្រាំ និងសហរដ្ឋអាមេរិកសម្រាប់ការត្រៀមខ្លួនរបស់ពួកគេក្នុងការគាំទ្រអ៊ុយក្រែន ដោយនិយាយថា «សង្រ្គាមនេះនៅតែបន្ត ដោយសារតែប្រទេសរុស្ស៊ី និងដោយសារតែបំណងប្រាថ្នារបស់ ពូទីន ក្នុងការអូសបន្លាយវា»។ លោកបានប្រាប់ទៀតថា អ៊ុយក្រែន និងសហរដ្ឋអាមេរិក កំពុងសហការគ្នាយ៉ាងជិតស្និទ្ធលើការផ្ទេរអាវុធ ការផ្តល់មូលនិធិការពារជាតិរបស់អឺរ៉ុប និងការអនុវត្តទណ្ឌកម្មប្រឆាំងនឹងទីក្រុងមូស្គូ៕

ដោយ៖ ឈាង
ចុចអាន៖ ក្រោយជួបបេសកជនអាមេរិក ហ្សេលេនស្គីប្រាប់ថា «សន្តិភាពសម្រេចបានទាល់តែប្រើកម្លាំង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


