ព័ត៌មានអន្ដរជាតិ
អ្នកវិទ្យាសាស្ត្ររុស្ស៊ីបញ្ចេញរូបភាពវីរុសកូរ៉ូណាបម្លែងខ្លួនប្រភេទថ្មី ថតពីមីក្រូទស្សន៍
អ្នកវិទ្យាសាស្ត្រមកពីអង្គការឃ្លាំមើលសុខភាពសាធារណៈរបស់រុស្ស៊ី Rospotrebnadzor បានថតរូបភាពពីមីក្រូទស្សន៍នៃវីរុសកូរ៉ូណាបម្លែងខ្លួនប្រភេទថ្មីដែលត្រូវបានរកឃើញនៅចក្រភពអង់គ្លេស ។
អ្នកឃ្លាំមើលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “មជ្ឈមណ្ឌលស្រាវជ្រាវភាគល្អិតរបស់ Rospotrebnadzor បានក្លាយជាមជ្ឈមណ្ឌលដំបូងគេនៅលើពិភពលោកដែលបានថតរូបវីរុសកូរ៉ូណាក្លាយពូជនៅចក្រភពអង់គ្លេសពីអ្នកជំងឺដែលរស់នៅផ្ដាច់ខ្លួនក្នុងខែធ្នូឆ្នាំ ២០២០” ។

សេចក្តីថ្លែងការណ៍បាននិយាយថា “រូបថតវីរុសនៅក្រោមមីក្រូទស្សន៍ត្រូវបានធ្វើឡើងក្នុងពេលកំពុងសិក្សាអំពីលក្ខណៈរបស់វីរុសកូរ៉ូណាបម្លែងខ្លួនប្រភេទថ្មីនេះរួមមានលក្ខណៈរចនាសម្ព័ន្ធ និងការបញ្ចេញកោសិកាបន្ថែមរបស់វា ក៏ដូចជាគំរូពិសោធន៍ដោយប្រើសត្វនៅមន្ទីរពិសោធន៍” ។
សេចក្តីថ្លែងការណ៍បានបន្តទៀតថា ការធ្វើតេស្ត PCR ដែលអភិវឌ្ឍដោយ Rospotrebnadzor មានសមត្ថភាពក្នុងការរកឃើញវីរុសថ្មីនេះចំពោះអ្នកជំងឺ ខណៈដែលឧបករណ៍ធ្វើតេស្តដោយវិទ្យាស្ថានស្រាវជ្រាវផ្នែករោគរាតត្បាតកណ្តាលរបស់អង្គការឃ្លាំមើលមានសមត្ថភាពប្រាប់វាពីបម្រែបម្រួលដែលមិនមានការផ្លាស់ប្តូរនៃវីរុសថ្មីនេះ ។

នៅក្នុងខែធ្នូចក្រភពអង់គ្លេសបានប្រកាសថា វីរុសកូរ៉ូណាបម្លែងខ្លួនប្រភេទថ្មីត្រូវបានគេរកឃើញនៅក្នុងប្រទេសដោយបន្ថែមថា វីរុសបម្លែងខ្លួនប្រភេទថ្មីនេះអាចមានប្រសិទ្ធភាពឆ្លងរហូតដល់ ៧០ ភាគរយ និងរហ័សជាងជំងឺ SARS-CoV-2 ដែលជាប្រភពដើមទៅទៀត ។ បន្ទាប់ពីព័ត៌មាននេះប្រទេសជាច្រើនបានផ្អាកការធ្វើដំណើរទៅនិងមកពីអង់គ្លេស ប៉ុន្តែមិនមានភ័ស្តុតាងណាដែលថាវីរុសប្រភេទថ្មីនេះបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ រុស្ស៊ីផ្លាស់ប្តូរការកំណត់សីតុណ្ហភាពសម្រាប់ផ្ទុកវ៉ាក់សាំងកូវីដ Sputnik V

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ស្នងការខេត្តតាកែវសន្យាថានឹងចុះចេញពីតំណែង បើទប់ស្កាត់រថយន្ដដឹកទំនិញសំពីងសំពោងមិនបានតាមការណែនាំរបស់អភិបាលខេត្ត