ព័ត៌មានអន្ដរជាតិ
ផ្ទុះឆេះទូកទេសចរណ៍របស់ អង់គ្លេស ខណៈអ្នកដំណើរលោតចូលក្នុងសមុទ្រគេចពីស្លាប់
ខ្សែវីដេអូដ៏គួរឲ្យភ្ញាក់ផ្អើលបង្ហាញពីទូកទេសចរណ៍បានឆាបឆេះយ៉ាងសន្ធោសន្ធៅនៅឆ្នេរសមុទ្រ Rhodes ខណៈអ្នកដំណើរទាំងក្មេងនិងមនុស្សចាស់ភ័យស្លន់ស្លោ រហូតលោតចូលទឹកសមុទ្រគេចពីសេចក្ដីស្លាប់។

ទូកមួយនេះបានផ្ទុកអ្នកដំណើរ ៩៦ នាក់កំពុងធ្វើដំណើរទៅកាន់ Lindos នៅពេលដែលវាបានឆាបឆេះនៅជិតឆ្នេរ Stegna ក្នុងទីក្រុង Archangelos។ គ្រោះអគ្គិភ័យបានលេបត្របាក់ទូក Maggelanos កាលពីរសៀលថ្ងៃព្រហស្បតិ៍ ជាមួយនឹងសេវាកម្មពន្លត់អគ្គីភ័យប្រញាប់ទៅកន្លែងកើតហេតុ។
ក្នុងនោះដែរ អ្នកដំណើរជនជាតិអង់គ្លេសម្នាក់ បានរៀបរាប់ពីហេតុការណ៍ដែលបង្ខំឲ្យមនុស្សត្រូវលោតចូលទៅក្នុងទឹក ក្នុងពេលដែលអណ្តាតភ្លើងបានឆាបឆេះយ៉ាងលឿនតាមទូកឈើ។
លោក Shaun Williams មកពី St. Ives, Cornwall ទើបតែមកដល់កោះនេះកាលពីថ្ងៃមុនជាមួយប្រពន្ធរបស់គាត់ Nicola និងកូនប្រុសពីរនាក់ Lewis អាយុ១៧ឆ្នាំនិង Charlie អាយុ ៩ ឆ្នាំ។ ពួកគេបានសម្រេចចិត្តធ្វើដំណើរតាមទូករយៈពេលកន្លះថ្ងៃជុំវិញទីក្រុង Rhodes នៅពេលរសៀលហើយចំណាយពេលត្រឹមតែកន្លះម៉ោងប៉ុណ្ណោះក្នុងការធ្វើដំណើរ ហើយបានឈប់នៅឈូងសមុទ្រមួយឈ្មោះថា ឆ្នេរ Stegna ។
អ្នកដំណើររូបនេះបានប្រាប់ The Sun ថា “យើងបានឮនាវិកស្រែកហើយរត់ចុះក្រោមទៅរកបំពង់ពន្លត់អគ្គីភ័យ។ បន្ទាប់មកយើងឃើញផ្សែងហុយចេញមក ហើយពួកគេចាប់ផ្ដើមដោះអាវ។ នៅពេលនោះ ពួកយើងនៅពីលើទូក ដូច្នេះយើងមើលមិនឃើញភ្លើងទេ ប៉ុន្តែបន្ទាប់មកប្រធានក្រុមបាននិយាយថា “ទាំងអស់គ្នាចុះ”។ ដូច្នេះយើងត្រូវលោតព្រោះយើងមិនអាចចុះតាមជណ្តើរបាន ដោយសារមានមនុស្សច្រើននៅទីនោះ។
អ្វីដែលសំខាន់អ្នកដំណើរដែលស្ថិតក្នុងហេតុការណ៍ដ៏រន្ធត់នោះបានរៀបរ៉ាប់ដូចៗគ្នា គ្រប់គ្នាត្រូវលោតទៅជាន់ក្រោម ហើយអ្វីដែលយើងអាចមើលឃើញគឺជញ្ជាំងភ្លើង ទើបធ្វើឲ្យពួកគេត្រូវបង្ខំចិត្តលោតចូលទឹក។
ទោះយ៉ាងណាក៏ដោយ ខ្សែវីដេអូបង្ហាញពីផ្សែងខ្មៅហុយឡើងលើអាកាស ដោយទូកត្រូវបានគ្របដណ្ដប់ដោយអណ្តាតភ្លើង ហើយអ្នកទេសចរមកពីទូកក្បែរនោះបានមើលយ៉ាងរន្ធត់។ ក្រោយមកអ្នកដំណើរទាំងអស់ត្រូវបានជួយសង្គ្រោះ ដោយមានរថយន្តសង្គ្រោះបន្ទាន់ចំនួនប្រាំគ្រឿងបានប្រញាប់ប្រញាល់ទៅកាន់តំបន់នោះ។ ក្នុងអគ្គិភ័យនោះមានកុមារីអាយុ៩ឆ្នាំម្នាក់ ត្រូវគេបញ្ជូនទៅមន្ទីរពេទ្យដោយរលាកស្រាល និងស្ត្រីអាយុ៥០ឆ្នាំម្នាក់បានរងរបួសស្រាល។
យ៉ាងណាមិញ ERT បានរាយការណ៍ថា អាជ្ញាធរកំពង់ផែកណ្តាល Rhodes កំពុងធ្វើការស៊ើបអង្កេតបឋមលើអគ្គិភ័យនោះបានចាប់ខ្លួនប្រធានក្រុម ក៏ដូចជាសមាជិកនាវិកម្នាក់ទៀតផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បុរសម្នាក់ទម្លាយថា ថៅកែ Titan ទិញតែសម្ភារៈបញ្ចុះតម្លៃ និងផុតកំណត់មកសាងសង់យាន ទើបមានគ្រោះថ្នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


