ព័ត៌មានអន្ដរជាតិ
មន្ត្រី អាមេរិក មួយរូបទៀតនឹងទៅទស្សនកិច្ចនៅ ចិន បន្ទាប់ពីលោក Blinken
រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកលោកស្រី Janet Yellen នឹងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែកក្កដា ដើម្បីជួបជាមួយមន្ត្រីជាន់ខ្ពស់ចិន ។

ការធ្វើដំណើរទៅចិននេះ ធ្វើតាមការណែនាំរបស់លោកប្រធានាធិបតី Joe Biden បន្ទាប់ពីជំនួបរបស់លោកជាមួយប្រធានាធិបតីចិន Xi Jinping កាលពីខែវិច្ឆិកាឆ្នាំមុន ដើម្បីធ្វើឲ្យទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងសហរដ្ឋអាមេរិក និងចិនលើបញ្ហាជាច្រើន រួមទាំងពិភពលោកផងដែរ ។
ទន្ទឹមនោះ ក្នុងដំណើរទស្សនកិច្ចនេះទៀតសោត លោកស្រី Yellen ក៏នឹងពិភាក្សាជាមួយមន្ត្រីសំខាន់ៗចិនអំពីសារៈសំខាន់រវាងប្រទេសយក្សសេដ្ឋកិច្ចទាំងពីរក្នុងពិភពលោក ដើម្បីធ្វើឲ្យទំនាក់ទំនងកាន់តែមានភាពប្រសើរឡើង ក៏ដូចជាបន្ថូរបន្ថយកង្វល់របស់ពិភពលោកជាដើម ។

ចំពោះដំណើរទស្សនកិច្ចនេះដែរ លោកស្រី Yellen នឹងក្លាយជាសមាជិកទីពីរនៃគណៈរដ្ឋមន្ត្រីរបស់រដ្ឋបាលលោក Biden ដែលទៅបំពេញទស្សនកិច្ចនៅប្រទេសចិន បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសលោក Antony Blinken ដែលបានធ្វើដំណើរទៅទីក្រុងប៉េកាំងកាលពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមិថុនា ។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនកាន់តែយ៉ាប់យ៉ឺនក្នុងអាណត្តិរដ្ឋបាលលោក Donald Trump ជាពិសេសសង្គ្រាមពាណិជ្ជកម្ម ហើយចាប់តាំងពីពេលនោះមក ភាពតានតឹងនៅតែបន្តកើតឡើង ដោយសារតែជម្លោះលើកោះតៃវ៉ាន់ និងការចោទប្រកាន់ពាក់ព័ន្ធបាឡុងចារកម្មចិនដែលហោះលើទឹកដីអាមេរិក ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Anadolu
ចុចអាន ៖ Telegram នឹងបន្ថែមមុខងារថ្មី អ្នកប្រើប្រាស់អាច Add Story ហើយពិសេស ជាង Facebook ទៅទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


