ព័ត៌មានអន្ដរជាតិ
កងកម្លាំងលោក ពូទីន ចូលឆែកឆេរវិមានមេទាហានស៊ីឈ្នួល រកឃើញរបស់គួរឲ្យភ្ញាក់ផ្អើលជាច្រើន
ក្រោយមេទាហានស៊ីឈ្នួល Yevgeny Prigozhin រងបរាជ័យក្នុងការបះបោរនៅប្រទេសរុស្ស៊ី លោក ពូទីន បានបញ្ជូនកងកម្លាំងទៅវាយឆ្មក់វិមានរបស់គាត់ ក្នុងទីក្រុង St Petersburg។

កាលពីថ្ងៃព្រហស្បតិ៍ទី៦ខែកក្កដា គេហទំព័រគាំទ្រវិមានក្រឹមឡាំង Izvestia បានចេញផ្សាយរូបថតនិងវីដេអូរបស់មន្ត្រីប្រដាប់អាវុធ ដែលកំពុងឆែកឆេរវិមានរបស់លោក Prigozhin។

ក្នុងប្រតិបត្តិការនោះ ក្រុមអ្នកស៊ើបអង្កេត បានជួបប្រទះរឿងភ្ញាក់ផ្អើល ដោយពួកគេរកឃើញឃ្លាំងអាវុធនិងគ្រាប់រំសេវដ៏ធំសម្បើម ឃ្លាំងស្តុកពេញដោយដុំមាស សត្វក្រពើ និងរូបថតជាច្រើនសន្លឹកបង្ហាញពីក្បាលមនុស្សដែលជាសត្រូវរបស់លោក Prigozhin ត្រូវដាច់ចេញពីខ្លួន។


ក្រុមឆែកឆេរ ក៏បានរកឃើញផងដែរនូវសក់ពាក់ខុសៗគ្នាជាច្រើនម៉ូដ ហើយមានចម្រុះពណ៌ចាប់ពីពណ៌ប្រផេះទៅពណ៌ត្នោត។

គួរបញ្ជាក់ជាថ្មី មេក្រុមទាហានស៊ីឈ្នួល Wagner បានដឹកនាំកម្លាំងជាង២ម៉ឺននាក់ ប៉ុនប៉ងបះបោរក្នុងប្រទេសរុស្ស៊ី កាលពីខែមុន ប៉ុន្តែក្រោយមកបានដកថយវិញ បន្ទាប់ពីមានកិច្ចព្រមព្រៀង។
ក្រោយមក លោក Prigozhin បាននិរទេសខ្លួនទៅកាន់ប្រទេសបេឡារុស ហើយប្រភពពីប្រមុខចារកម្មអាមេរិកបានអះអាងថា មេទាហានស៊ីឈ្នួលរូបនេះ ត្រូវលាក់ខ្លួនក្នុងបន្ទប់សណ្ឋាគារគ្មានបង្អួច នៅទីក្រុង Minsk ដើម្បីចៀសវាងការធ្វើឃាត។
ពេលនោះ ប្រធានគណៈកម្មាធិការស៊ើបការណ៍សម្ងាត់ព្រឹទ្ធសភាអាមេរិកលោក Mark Walker បានទទួលរបាយការណ៍ថា ប្រធានក្រុម Wagner កំពុងធ្វើគ្រប់វិធីដើម្បីចៀសវាងរឿងរ៉ាវអាក្រក់ដែលអាចកើតឡើងចំពោះខ្លួន។ ក្នុងរយៈពេលមួយឆ្នាំកន្លះមកនេះ មានជនជាតិរុស្ស៊ីមួយចំនួន ដែលក្រោយពេលប្រឆាំងលោក ពូទីន បានធ្លាក់ចេញពីបង្អួចជាន់ទី៥ ទី៦ ឬជាន់ទី៧យ៉ាងអាថ៌កំបាំង”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ចារកម្មអាមេរិក ៖ មេក្រុម Wagner ត្រូវលាក់ខ្លួនក្នុងបន្ទប់គ្មានបង្អួច ព្រោះខ្លាចគេធ្វើឃាត
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


