ព័ត៌មានអន្ដរជាតិ
ចារកម្មអាមេរិក ៖ មេក្រុម Wagner ត្រូវលាក់ខ្លួនក្នុងបន្ទប់គ្មានបង្អួច ព្រោះខ្លាចគេធ្វើឃាត
ប្រមុខចារកម្មអាមេរិកអះអាងថា មេទាហានស៊ីឈ្នួល Wagner លោក Yevgeny Prigozhin ត្រូវលាក់ខ្លួនក្នុងបន្ទប់សណ្ឋាគារគ្មានបង្អួច នៅទីក្រុង Minsk ដើម្បីចៀសវាងការធ្វើឃាត បន្ទាប់ពីលោកបានដឹកនាំការបះបោរប្រដាប់អាវុធ ប្រឆាំងនឹងក្រសួងការពារជាតិរុស្ស៊ី។

ទីភ្នាក់ងារព័ត៌មានរដ្ឋបេឡារុស Belta បានចុះផ្សាយថា លោក Prigozhin បានមកដល់ប្រទេសបេឡារុស កាលពីថ្ងៃអង្គារទី២៦ខែមិថុនា ដើម្បីចាប់ផ្តើមជីវិតនិរទេសខ្លួនក្រោមកិច្ចព្រមព្រៀងដែលបញ្ចប់ការបះបោររយៈពេលខ្លី។
នៅពេលសួរអំពីបញ្ហារបស់លោក Prigozhin, ប្រធានគណៈកម្មាធិការស៊ើបការណ៍សម្ងាត់ព្រឹទ្ធសភាអាមេរិកលោក Mark Walker និយាយថា លោកបានទទួលរបាយការណ៍ដែលថា ប្រធានក្រុម Wagner កំពុងធ្វើគ្រប់វិធីដើម្បីចៀសវាងរឿងរ៉ាវអាក្រក់ដែលអាចកើតឡើងចំពោះខ្លួន។ ក្នុងរយៈពេលមួយឆ្នាំកន្លះមកនេះ មានជនជាតិរុស្ស៊ីមួយចំនួន ដែលក្រោយពេលប្រឆាំងលោក ពូទីន បានធ្លាក់ចេញពីបង្អួចជាន់ទី៥ ទី៦ ឬជាន់ទី៧យ៉ាងអាថ៌កំបាំង”។

ការអះអាងនេះកើតឡើង បន្ទាប់ពីទិន្នន័យរបស់គេហទំព័រ Flightradar បង្ហាញថា យន្តហោះរបស់លោក Prigozhin បានចាកចេញពីរដ្ឋធានីបេឡារុសវិញហើយ ដោយគេសន្និដ្ឋានថា គាត់អាចទៅពិភាក្សាទល់មុខគ្នាផ្ទាល់ជាមួយលោក ពូទីន។
យន្តហោះពាណិជ្ជកម្ម Embraer Legacy 600 ដែលមានលេខកន្ទុយ RA-02795 បានចាកចេញពីមូលដ្ឋានទ័ពអាកាស Machulishchy ក្បែរទីក្រុង Minsk ហើយក្រោយមក យន្តហោះបានចុះចតនៅរដ្ឋធានីរុស្ស៊ី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ រុស្ស៊ី រ៉ាប់រងចិញ្ចឹមក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner, មួយឆ្នាំៗ ផ្តល់ប្រាក់រាប់ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


