Connect with us

ព័ត៌មានអន្ដរជាតិ

យន្តហោះកងទ័ពជើងទឹកអាមេរិក ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ក្រោយ ចិន ធ្វើសមយុទ្ធ

បានផុស

នៅ

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ថ្ងៃ​ព្រហស្បតិ៍ទី១៣ខែកក្កដា យន្តហោះ​ល្បាត​របស់​កងទ័ពជើងទឹក​អាមេរិក ​បាន​ហោះ​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​ដ៏​រសើប​ បន្ទាប់ពីចិនធ្វើ​សមយុទ្ធ​យោធារយៈពេល​ពីរ​ថ្ងៃ​ នៅ​ភាគខាងត្បូង​កោះដែលទីក្រុង​ប៉េកាំង​ចាត់ទុក​ថា​ជា​ទឹកដី​អធិបតេយ្យរបស់ខ្លួន។

មួយលើកជាពីរលើក អាមេរិក បានធ្វើបេសកកម្មយោធាតាមរយៈច្រកដ៏តូចចង្អៀតនេះ ដូចជាការបញ្ជូននាវាចម្បាំងជាដើម ដែលនាំឲ្យប្រទេសចិន​ ខឹងសម្បា។

លើកនេះ កងនាវាទី៧ របស់កងទ័ពជើងទឹកអាមេរិក បាននិយាយថា យន្តហោះល្បាតដែនសមុទ្រនិងឈ្លបយកការណ៍ P-8A Poseidon បានហោះហើរឆ្លងកាត់ច្រកសមុទ្រ ក្នុងដែនអាកាសអន្តរជាតិ។

ខ្លួនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដោយប្រតិបត្តិការនៅក្នុងច្រកសមុទ្រតៃវ៉ាន់ ស្របតាមច្បាប់អន្តរជាតិ, សហរដ្ឋអាមេរិក សូមរក្សាសិទ្ធិនៃការធ្វើនាវាចរណ៍ និងសេរីភាពនៃប្រជាជាតិទាំងអស់។ 

ការឆ្លងកាត់របស់យន្តហោះ នៅច្រកសមុទ្រតៃវ៉ាន់ គឺបង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដោយសេរី និងបើកចំហ។ យោធាអាមេរិកហោះហើរ ធ្វើនាវាចរណ៍ និងប្រតិបត្តិការនៅគ្រប់ទីកន្លែងដែលច្បាប់អន្តរជាតិអនុញ្ញាត៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ តៃវ៉ាន់ ប្រទះឃើញនាវាចម្បាំងរុស្ស៊ី ២គ្រឿង នៅជិតឆ្នេររបស់ខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម