ព័ត៌មានអន្ដរជាតិ
ចិន ជម្លៀសប្រជាជនរាប់សែននាក់ ដោយសារព្យុះកំណាច Talim
ព្យុះទីហ្វុងដ៏ខ្លាំងមួយ បានវាយប្រហារខេត្ត Guandong របស់ប្រទេសចិន ដោយមនុស្សជិត ២៣ ម៉ឺននាក់ ត្រូវជម្លៀសចេញពីផ្ទះរបស់ពួកគេ។

Talim ដែលជាព្យុះទីហ្វុងទី៤ក្នុងឆ្នាំនេះ បានបោកបក់លើឆ្នេរសមុទ្រភាគខាងត្បូង ជាមួយនឹងល្បឿនខ្យល់ជិត ១៤០គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈព្យុះកំណាចនេះ ក៏បានបង្ខំឲ្យជើងហោះហើរ និងរថភ្លើងរាប់រយ ត្រូវលុបចោលផងដែរ ។
ស្របពេលជាមួយគ្នានោះ ប្រទេសវៀតណាមក៏កំពុងជម្លៀសមនុស្សប្រហែល ៣០,០០០ នាក់នៅក្នុងខេត្ត Quang Ninh និង Hai Phong ជាកន្លែងដែលគេព្យាករថា នឹងរងការវាយប្រហារពេញទំហឹង។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន, អ្នកដែលត្រូវបានជម្លៀសនៅក្នុងខេត្ត Guangdong រួមមានកម្មករនៅកសិដ្ឋានចិញ្ចឹមត្រីជាង ៨០០០ នាក់ ខណៈរហូតមកដល់ពេលនេះ ត្រូវបានគេនាំឡើងគោករួចហើយផងដែរ ។
ទន្ទឹមនោះ អាជ្ញាធរមូលដ្ឋានក៏បានបញ្ជាឲ្យបិទតំបន់ទេសចរណ៍ឆ្នេរ រាប់សិបកន្លែងផងដែរ បន្ទាប់ពីស្ថានីយ៍ព្យាករណ៍សមុទ្រក្នុងតំបន់បានព្រមានថា រលកកម្ពស់រហូតដល់ ៦ ម៉ែត្រ នឹងបោកបក់លើកោះហៃណាន ភាគខាងត្បូង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ Talim នឹងក្លាយជាព្យុះទីហ្វុងដំបូងគេបង្អស់បោកបក់មក វៀតណាម នៅឆ្នាំនេះ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


