ព័ត៌មានអន្ដរជាតិ
ចិន ចាក់វ៉ាក់សាំងកូវីដជាង២២លានដូសរួចទៅហើយដល់ប្រជាជនរបស់ខ្លួន
មន្ត្រីសុខាភិបាលបាននិយាយនៅថ្ងៃពុធទី២៧ខែមករានេះថា ប្រទេសចិនបានចាក់វ៉ាក់សាំងកូវីដប្រហែល២២.៨លានដូសរួចទៅហើយ ខណៈពេលប្រទេសនេះ បង្កើនយុទ្ធនាការរបស់ខ្លួនមុនពិធីបុណ្យចូលឆ្នាំចិននៅខែក្រោយ។

ប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតនៅលើពិភពលោកមួយនេះ បានពង្រីកគ្រោងការណ៍នៃការចាក់វ៉ាក់សាំងតាមគោលដៅចាប់តាំងពីពាក់កណ្តាលខែធ្នូមក ដើម្បីដាក់បញ្ចូលក្រុមអាទិភាពដែលប្រឈមនឹងហានិភ័យខ្ពស់នៃការឆ្លងវីរុស ក្នុងគោលបំណងបង្ការការផ្ទុះឡើងនៅរដូវរងានិងរដូវផ្ការីក។
ដោយសំដៅទៅលើកិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំងនេះ លោក Zeng Yixin អនុប្រធានគណៈកម្មការសុខភាពជាតិបានប្រាប់សន្និសីទកាសែតមួយថា “សរុបមក ការងារនេះកំពុងដំណើរការទៅដោយរលូននិងមានសណ្តាប់ធ្នាប់”។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ Global Times បានរាយការណ៍ក្នុងខែនេះថា ប្រទេសចិនមានគោលបំណងចាក់វ៉ាក់សាំងដល់ប្រជាជនចំនួន៥០លាននាក់ មុនពិធីបុណ្យចូលឆ្នាំចិនក្នុងខែកុម្ភៈ។
គម្រោងចាក់ថ្នាំបង្ការទូទាំងប្រទេសឥឡូវនេះ បានផ្តល់អាទិភាពដល់ក្រុមសំខាន់ៗដូចជាកម្មករក្នុងសេវាវេជ្ជសាស្រ្ត ដឹកជញ្ជូននិងចំណីអាហារ និយោជិកនិងនិស្សិតដែលចេញទៅក្រៅប្រទេស។ ប៉ុន្តែមនុស្សចាស់និងអ្នកដទៃទៀតនឹងត្រូវរង់ចាំសិន៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ប្រធានាធិបតីអាហ្វ្រិកខាងត្បូងទទូចឲ្យប្រទេសអ្នកមាន កុំទិញវ៉ាក់សាំងកូវីដស្តុកទុកច្រើនពេក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


