ព័ត៌មានអន្ដរជាតិ
អាមេរិក បញ្ជាក់ថា ពេលនេះ អ៊ុយក្រែន កំពុងប្រើគ្រាប់បែកចង្កោម យ៉ាងមានប្រសិទ្ធភាព
សេតវិមាន បានបញ្ជាក់ថា អ៊ុយក្រែន កំពុងប្រើគ្រាប់បែកចង្កោមរបស់អាមេរិក ប្រឆាំងនឹងកងកម្លាំងរុស្ស៊ីយ៉ាងមានប្រសិទ្ធភាព ។

អ្នកនាំពាក្យសន្តិសុខជាតិ លោក John Kirby និយាយថា អ៊ុយក្រែន កំពុងប្រើប្រាស់គ្រាប់បែកទាំងនោះប្រកបដោយប្រសិទ្ធភាព លើទីតាំងឈរជើងនិងប្រតិបត្តិការរបស់រុស្ស៊ី។ លោកបន្តថា “ពួកគេកំពុងប្រើវាក្នុងវិធីដ៏ត្រឹមត្រូវ។ ពួកគេកំពុងប្រើប្រាស់វាប្រកបដោយប្រសិទ្ធភាព ហើយគ្រាប់បែកទាំងនោះពិតជាមានឥទ្ធិពលលើទម្រង់ការពាររបស់រុស្ស៊ី”។
សូមបញ្ជាក់ជាថ្មី សហរដ្ឋអាមេរិក បានសម្រេចចិត្តបញ្ជូនគ្រាប់បែកចង្កោម បន្ទាប់ពីអ៊ុយក្រែនព្រមានថា រដ្ឋាភិបាលទីក្រុងកៀវកំពុងអស់គ្រាប់ក្នុងអំឡុងប្រតិបត្តិការវាយលុករដូវក្តៅរបស់ខ្លួន ។
ទោះបីជាយ៉ាងណាក៏ដោយ លោកប្រធានាធិបតី ចូ បៃដិន បានហៅការសម្រេចចិត្តនេះថាជា “ការសម្រេចចិត្តពិបាកបំផុត” ខណៈសម្ព័ន្ធមិត្តដូចជាចក្រភពអង់គ្លេស កាណាដា នូវែលសេឡង់ និងអេស្ប៉ាញ សុទ្ធតែជំទាស់នឹងការប្រើប្រាស់គ្រាប់បែកទាំងនេះ។

គ្រាប់បែកចង្កោមដែលសហរដ្ឋអាមេរិកបញ្ជូនទៅឲ្យអ៊ុយក្រែន គឺជាប្រភេទ DPICM អូសចេញពីឃ្លាំងស្តុកអាវុធយុទ្ធភ័ណ្ឌដែលយោធាអាមេរិក ធ្លាប់សន្យាថានឹងកម្ទេចចោល។
គ្រាប់បែកទាំងនេះ អាចបាញ់ចេញពីកាំភ្លើងធំ Howitzers ១៥៥ មិល្លីម៉ែត្រ ដែលមានសមត្ថភាពផ្ទុកគ្រាប់បែកចំនួន ៨៨ គ្រាប់នៅក្នុងកាណុងរបស់វា ។
ទន្ទឹមនោះ គ្រាប់នីមួយៗមានសមត្ថភាពអាចផ្ទុះដ៏សាហាវក្នុងទំហំ ១០ ម៉ែត្រការ៉េ ឯគ្រាប់បែកទាំងមូលតែម្ដងអាចផ្ទុះនៅលើផ្ទៃដីរហូតដល់ ៣ ម៉ឺនម៉ែត្រការ៉េ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ៣ ចំណុចសំខាន់ៗអំពីរឿងរ៉ាវគ្រាប់បែកចង្កោមដែល អាមេរិក ផ្ដល់ទៅឲ្យ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


