ព័ត៌មានអន្ដរជាតិ
ខណៈការឆ្លងកូវីដលើលោកកើនលើស ១០០ លានករណី កូរ៉េខាងជើងជំរុញប្រជាជនឲ្យប្រុងប្រយ័ត្នខ្ពស់
កាសែតផ្លូវការរបស់កូរ៉េខាងជើងនៅថ្ងៃពុធនេះបានជំរុញឲ្យប្រជាជនរក្សាការការពាររបស់ខ្លួនប្រឆាំងនឹងរោគរាតត្បាតនៃជំងឺកូវីដ ១៩ ខណៈដែលចំនួនករណីឆ្លងនៅទូទាំងពិភពលោកបានកើនឡើងលើស ១០០ លាននាក់ ។

កាសែត Rodong Sinmun បាននិយាយថា “ពេលនេះករណីឆ្លងជំងឺកូវីដ ១៩ បានកើនឡើង ១០០ លានករណី ខណៈចំនួនអ្នកស្លាប់មានរហូតដល់ទៅជាង ២.១៤ លាននាក់ ។ យើងត្រូវរក្សាការប្រុងប្រយ័ត្ន និងបង្កើនកិច្ចប្រឹងប្រែងកម្ចាត់វីរុសនេះឲ្យឆាប់ជាងពេលណាៗទាំងអស់” ។
កាសែតនេះបានអំពាវនាវឲ្យប្រជាជនអនុវត្តការងារកម្ចាត់វីរុសនេះឲ្យដូចជាធ្វើសង្គ្រាម ។ កាសែតនេះក៏បានព្រមានផងដែរពីការសប្បាយរីករាយ ចំពេលមានការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតដ៏យូរអង្វែង និងបានជំរុញឲ្យមានការគោរពយ៉ាងតឹងរឹងនូវច្បាប់ប្រឆាំងវីរុសដូចជាការពាក់ម៉ាស លាងសម្អាតដៃ និងរក្សាគម្លាតសង្គម ។

ប្រទេសកូរ៉េខាងជើងបានអះអាងថា គ្មានករណីឆ្លងជំងឺកូវីដ ១៩ នោះទេ ប៉ុន្តែប្រទេសនេះបានរក្សានូវកម្រិតប្រុងប្រយ័ត្នខ្ពស់ និងបានអនុវត្តឲ្យរក្សាគម្លាតសង្គម ការឃ្លាំមើលព្រំដែន និងការរឹតត្បិតការធ្វើដំណើរផ្សេងៗជាដើម ។
នៅដើមខែធ្នូប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា ទីក្រុងព្យុងយ៉ាងត្រូវបានដាក់ឲ្យស្ថិតក្នុងកម្រិតខ្ពស់បំផុតនៃការប្រុងប្រយ័ត្នប្រឆាំងនឹងវីរុសកូរ៉ូណាដោយផ្អាកប្រតិបត្តិការនៃកន្លែងសាធារណៈ និងការរឹតត្បិតការធ្វើដំណើរបស់ប្រជាជននៅក្នុងរដ្ឋធានីផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ YONHAP
ចុចអាន ៖ លោក គីម ជុងអ៊ុន បង្ហាញឯកសណ្ឋានយោធាពណ៌សថ្មីជាលើកដំបូង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


