ព័ត៌មានអន្ដរជាតិ
លោក គីម ជុងអ៊ុន បាត់មុខពីសម័យប្រជុំសភា
ស្ថាប័ននីតិប្បញ្ញត្តិជាន់ខ្ពស់របស់កូរ៉េខាងជើងបានអនុម័តច្បាប់ចាំបាច់ដើម្បីអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចរយៈពេល ៥ ឆ្នាំថ្មីរបស់ប្រទេសនេះ ខណៈមេដឹកនាំលោក គីម ជុងអ៊ុន មិនបានចូលរួមកិច្ចប្រជុំសភានោះទេ ។
កាសែតរបស់គណបក្សពលករដែលកំពុងកាន់អំណាច Rodong Sinmun បាននិយាយនៅថ្ងៃចន្ទនេះថា មហាសន្និបាតប្រជាជនជាន់ខ្ពស់ត្រូវបានធ្វើឡើងនៅរដ្ឋធានីព្យុងយ៉ាងកាលពីថ្ងៃអាទិត្យ និងមានការចូលរួមពីតំណាងមកពីទូទាំងប្រទេស ។
ទន្ទឹមនោះមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ដែលត្រូវបានគេរំពឹងថានឹងកាន់មុខតំណែងថ្មីនៅក្នុងសម័យប្រជុំនេះមិនបានចូលរួមក្នុងកិច្ចប្រជុំនោះទេ ។
លោក គីម ត្រូវបានគេបោះឆ្នោតជ្រើសរើសជាអគ្គលេខាធិការគណបក្សពលករកំពុងកាន់អំណាចនៅឯសមាជគណបក្សដែលបានបញ្ចប់កាលពីថ្ងៃអង្គារ ខណៈដើមឡើយមុខតំណែងនោះត្រូវបានកាន់កាប់ដោយឪពុករបស់លោកគឺលោក គីម ជុងអ៊ីល ។
មហាសន្និបាតប្រជាជនជាន់ខ្ពស់នោះបានអនុម័តច្បាប់ និងថវិកាដែលចាំបាច់ដើម្បីអនុវត្តផែនការសេដ្ឋកិច្ចរយៈពេល ៥ ឆ្នាំ ខណៈកិច្ចប្រជុំនោះក៏បានប្រកាសសមាជិកថ្មីនៃគណៈរដ្ឋមន្រ្តីផងដែរ ។
បន្ថែមពីនេះមហាសន្និបាតក៏នៅតែសម្រេចរក្សាថវិកាការពារជាតិសម្រាប់ឆ្នាំ ២០២១ ដោយមិនមានការផ្លាស់ប្តូរពីឆ្នាំមុនឡើយពោលគឺ ១៥.៩ ភាគរយនៃថវិកាជាតិ ។
កូរ៉េខាងជើងនិយាយថា ការចំណាយលើវិស័យការពារជាតិរបស់ខ្លួនបានជួយបង្កើនសមត្ថភាពការពារខ្លួនយ៉ាងច្រើន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ លោក គីម ជុងអ៊ុន ទទួលបានមុខតំណែងស្នងឪពុក
ចុចអាន ៖ នៅថ្ងៃបញ្ចប់សមាជបក្ស លោក គីម ជុងអ៊ុន នៅតែផ្ដោតសំខាន់សកម្មភាពមួយនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២២ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


