ព័ត៌មានអន្ដរជាតិ
“ជ្រលងមរណៈ” កន្លែងមានអាកាសធាតុក្តៅបំផុតលើលោក
ថ្វីបើគ្រោះទឹកជំនន់ កំពុងកើតមាននៅក្នុងប្រទេសមួយចំនួនលើពិភពលោកក៏ដោយ ប៉ុន្តែប្រទេសខ្លះ ក៏កំពុងរងគ្រោះដោយសាររលកកម្តៅខ្លាំងក្លាផងដែរ។

តួយ៉ាងដូចជានៅសហរដ្ឋអាមេរិកជាដើម ដោយទីនោះ មនុស្សប្រមាណ៨៣លាននាក់ ត្រូវបានគេព្រមានឲ្យប្រុងប្រយ័ត្នចំពោះអាកាសធាតុក្តៅជិតឈានដល់កម្រិតកំណត់ត្រា ក្នុងសប្តាហ៍នេះ។
ទន្ទឹមនោះ នៅអឺរ៉ុប ក៏កំពុងស៊ូទ្រាំនឹងរលកកម្តៅដ៏ក្តៅគគុក ហើយប្រទេសខ្លះ ថែមទាំងកើតមានភ្លើងឆេះព្រៃទៀតផង។
ដូច្នេះ តើអ្នកដឹងទេថា តើកន្លែងណាជាកន្លែងមានអាកាសធាតុក្តៅបំផុត នៅលើផែនដីនេះ?
នោះគឺ ជ្រលងមរណៈ! ជ្រលងមរណៈ ឬ Death Valley មានទីតាំងស្ថិតនៅក្នុងរដ្ឋ កាលីហ្វ័រញ៉ា នៃសហរដ្ឋអាមេរិក។

សីតុណ្ហភាពនៅទីនោះ បានឈានដល់កម្រិតកំណត់ត្រាក្នុងឆ្នាំ១៩១៣ ដោយឡើងដល់៥៦.៧អង្សាសេ ក្លាយជាកន្លែងក្តៅបំផុតលើលោក។ ទីនោះ ក៏ជាកន្លែងស្ងួតបំផុតនៅរដ្ឋកាលីហ្វ័រញ៉ាផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ សប្តាហ៍នេះ សីតុណ្ហភាពនៅទីនោះ នៅតែខ្ពស់ ហើយស្ថិតក្នុងចំណោមកន្លែងក្តៅបំផុតលើលោក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Register-Herald
ចុចអាន៖ ធម្មជាតិកំពុងសងសឹកមនុស្សវិញ ដោយភពផែនដី ប្រកាសអាសន្នគ្រោះមហន្តរាយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


