ព័ត៌មានអន្ដរជាតិ
តំបន់កាន់តែច្រើននៅអាមេរិក រងគ្រោះដោយរលកកម្តៅ ខណៈមនុស្ស៥៩លាននាក់ ត្រូវគេព្រមានឲ្យប្រយ័ត្ន
រលកកម្តៅ ដែលវាយប្រហារភាគនិរតីសហរដ្ឋអាមេរិករយៈពេលជាច្រើនសប្តាហ៍មកហើយនោះ ត្រូវបានគេកំណត់ថា នឹងរីករាលដាលទៅតំបន់កណ្តាល និងភាគខាងកើត។

អ្នកឧតុនិយមនិយាយថា ចាប់ពីតំបន់ Midwest ទៅ, អាកាសធាតុក្តៅនឹងលាតសន្ធឹងទៅខាងកើត រហូតដល់ចុងភាគខាងត្បូងនៃរដ្ឋ Florida ត្រឹមថ្ងៃពុធ។
កំណត់ត្រាសីតុណ្ហភាព បានឡើងហួសកម្រិតនៅក្នុងទីក្រុងធំៗមួយចំនួន កាលពីចុងសប្តាហ៍ ហើយជនជាតិអាមេរិកប្រហែល៥៩លាននាក់ ស្ថិតក្រោមការប្រកាសអាសន្នពណ៌ក្រហម។
ទីក្រុង Phoenix នៃរដ្ឋ Arizona បានជួបប្រទះសីតុណ្ហភាពលើស៤៣អង្សាសេ រយៈពេល២៤ថ្ងៃជាប់គ្នា ពោលគឺបំបែកកំណត់ត្រាចាស់ ដែលមានត្រឹម១៨ថ្ងៃ ក្នុងឆ្នាំ១៩៧៤។
វាកំពុងឈានទៅរក ការក្លាយខ្លួនជាទីក្រុងធំដំបូងរបស់សហរដ្ឋអាមេរិក ដែលមានសីតុណ្ហភាពជាមធ្យមលើសពី៣៨អង្សាសេ ក្នុងរយៈពេលពេញមួយខែនេះ។

ស្របពេលជាមួយគ្នានោះ ការស្លាប់ទាក់ទងនឹងកម្តៅចំនួន១៨ករណី ត្រូវបានកត់ត្រានៅក្នុងតំបន់ជុំវិញទីក្រុង Maricopa ចាប់តាំងពីខែមេសាមក។
ទន្ទឹមនឹងនេះ នៅទីក្រុងព្រំដែន El Paso នៃ Texas ប្រជាពលរដ្ឋ បានជួបប្រទះ សីតុណ្ហភាពលើសពី៣៨អង្សាសេរយៈពេល៣៨ថ្ងៃជាប់ៗគ្នា។
មជ្ឈមណ្ឌលព្យាករអាកាសធាតុនៃសេវាអាកាសធាតុជាតិនិយាយថា រលកកម្តៅចុងក្រោយនេះ នឹងអូសបន្លាយពេលពីរសប្តាហ៍ទៀត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


