ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើងកំពុងធ្វើតេស្តវ៉ាក់សាំងកូវីដ ដោយប្រើទិន្នន័យដែលខ្លួនលួចពីអ្នកវិទ្យាសាស្ត្របរទេស
សេចក្តីរាយការណ៍បានលើកឡើងថា ប្រទេសកូរ៉េខាងជើងកំពុងផលិតវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយប្រើប្រាស់ទិន្នន័យដែលខ្លួន Hack បានពីក្រុមអ្នកវិទ្យាសាស្ត្របរទេស។

ប្អូនស្រីរបស់លោក គីម ជុងអ៊ុន ត្រូវបានគេនិយាយថា កំពុងដឹកនាំអង្គភាពជំនាញ Hack មួយដែលមានឈ្មោះថា Bureau 325។
ប្រភពខាងក្នុងបានអះអាងថា ទិន្នន័យរបស់ក្រុម Kim Yo-jong ត្រូវបានគេប្រើដើម្បីផលិតវ៉ាក់សាំងនៅសកលវិទ្យាល័យគីមអ៊ីលស៊ុង។

កាសែតកូរ៉េខាងត្បូង Daily NK ត្រូវបានគេប្រាប់ថា វ៉ាក់សាំងរបស់រដ្ឋផ្តាច់ការមួយនេះត្រូវបានធ្វើការសាកល្បងលើមនុស្សដំណាក់កាលទី៣រួចទៅហើយ។
កូរ៉េខាងជើងមានព្រំប្រទល់ជាប់ប្រទេសចិនប៉ុន្តែអះអាងថា ខ្លួនមិនបានកត់ត្រាករណីឆ្លងវីរុសកូរ៉ូណាសូម្បីតែមួយករណី។

ប៉ុន្តែប្រទេសនេះ ត្រូវបានគេសង្ស័យជាយូរមកហើយពីការព្យាយាមលួចទិន្នន័យវ៉ាក់សាំងហើយប្រភពបាននិយាយថា ក្រុមអ្នកស្រាវជ្រាវបានប្រើជំនាញដែលប្រមូលបានតាមរយៈសកម្មភាព Hack ដើម្បីអនុវត្តការងារនៅវិទ្យាស្ថានស្រាវជ្រាវជីវសាស្ត្រ។

ការងារនេះត្រូវបានគេនិយាយថា រួមមានការធ្វើតេស្តលើអ្នកជំងឺដែលមានរោគសញ្ញាប្រហាក់ប្រហែលនឹងអ្នកកើតកូវីដ ខណៈការសាកល្បងដំណាក់កាលទី១និងទី២បានបញ្ចប់រួចរាល់ហើយ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ ធ្លាយព័ត៌មាន កូរ៉េខាងជើងមានអ្នកឆ្លងកូវីដ៣២នាក់និងស្លាប់០២នាក់ បន្ទាប់ពីព្រឹត្តិការណ៍អបអរឆ្នាំថ្មី

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ