ព័ត៌មានអន្ដរជាតិ
លោក Biden ត្រូវទទួលមេដឹកនាំជប៉ុន និងកូរ៉េខាងត្បូង សម្រាប់កិច្ចប្រជុំកំពូល នៅថ្ងៃទី១៨ ខែសីហា
សេតវិមានបាននិយាយថា ប្រធានាធិបតីអាមេរិកលោក Joe Biden នឹងធ្វើជាម្ចាស់ផ្ទះទទួលនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida និងប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol សម្រាប់កិច្ចប្រជុំកំពូលត្រីភាគីនៅឯ Camp David ក្នុងរដ្ឋ Maryland នៅថ្ងៃទី១៨ខែសីហា។

អ្នកនាំពាក្យសេតវិមានលោកស្រី Karine Jean-Pierre បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “ថ្នាក់ដឹកនាំទាំងបី នឹងពិភាក្សាអំពីការពង្រីកកិច្ចសហប្រតិបត្តិការត្រីភាគី នៅទូទាំងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងលើសពីនេះទៀត រួមទាំងដោះស្រាយ ការគំរាមកំហែងជាបន្ត ដែលបង្កឡើងដោយកូរ៉េខាងជើង និងដើម្បីពង្រឹងទំនាក់ទំនងជាមួយអាស៊ាន និងកោះប៉ាស៊ីហ្វិក ផងដែរ”។
លើសពីនេះ ទីក្រុងវ៉ាស៊ីនតោនចង់លើកទឹកចិត្ត ឲ្យមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយសម្ព័ន្ធមិត្តសំខាន់ទាំងពីររបស់ខ្លួននៅអាស៊ី ចំពេលមានក្តីព្រួយបារម្ភអំពីថាមពលដែលកំពុងកើនឡើងរបស់ប្រទេសចិន និងកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។
ប្រទេសជប៉ុននិងកូរ៉េខាងត្បូង បានធ្វើការដើម្បីកែលម្អទំនាក់ទំនងទ្វេភាគី ដែលកំពុងតែតានតឹង បន្ទាប់ពីជម្លោះអស់រយៈពេលជាច្រើនឆ្នាំ ជុំវិញបញ្ហាប្រវត្តិសាស្ត្រ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ដូណាល់ ត្រាំ អះអាងថា ចូ បៃដិន និងកូនប្រុស ប្រើកូកាអ៊ីន
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


