Connect with us

ព័ត៌មានអន្ដរជាតិ

មកដឹង ទំហំទឹកប្រាក់ដែល រុស្ស៊ី ចំណាយលើវិស័យការពារជាតិ ស្របពេល​កំពុងជាប់ដៃធ្វើសង្គ្រាមនៅ អ៊ុយក្រែន

បានផុស

នៅ

ខណៈសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនបានបន្តអូសបន្លាយពេលជិត ១៨ ខែមកនេះ ទាំងរដ្ឋាភិបាលទីក្រុងមូស្គូ និងទីក្រុងកៀវសុទ្ធតែបង់ការចំណាយលើវិស័យការពារជាតិ ជាពិសេសផ្នែកសព្វាវុធ ក៏ដូចជាផ្នែកហិរញ្ញវត្ថុក្នុងទំហំយ៉ាងច្រើនសន្ធឹកសន្ធាប់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍កាលពីពេលថ្មីៗនេះថា ប្រទេសរុស្ស៊ីបានបង្កើនការចំណាយទ្វេដងលើវិស័យការពារជាតិសម្រាប់ឆ្នាំ ២០២៣ នេះ រហូតដល់ច្រើនជាង ១០០ ពាន់លានដុល្លារ ស្របពេលដែលរុស្ស៊ីក៏កំពុងជាប់ដៃធ្វើសង្គ្រាមនៅអ៊ុយក្រែនផងដែរ ។

ទន្ទឹមនោះ ការចំណាយច្រើនជាងការរំពឹងទុកលើវិស័យការពារជាតិរបស់រុស្ស៊ីកើតមានឡើង ស្របពេលដែលប្រាក់ចំណូលរបស់រុស្ស៊ីពីការនាំចេញប្រេងបានធ្លាក់ចុះ ចាប់តាំងពីក្រុមប្រទេស G7 និងសម្ព័ន្ធមិត្តបានកំណត់តម្លៃប្រេងឆៅរបស់រុស្ស៊ីត្រឹម ៦០ ដុល្លារក្នុងមួយបារ៉ែល ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ សង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនដែលផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅតែបន្តអូសបន្លាយពេល ស្របពេលដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តមិនផ្លាស់ប្ដូរគោលជំហររបស់ពួកគេឡើយក្នុងការផ្ដល់សព្វាវុធដល់រដ្ឋាភិបាលទីក្រុងកៀវដើម្បីប្រើទប់ទល់នឹងកងកម្លាំងរុស្ស៊ី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ វិមានក្រឹមឡាំង ៖ រុស្ស៊ី គ្រាន់តែចង់គ្រប់គ្រងទឹកដីដែលស្ថិតនៅក្រោម រដ្ឋធម្មនុញ្ញរបស់ខ្លួនប៉ុណ្ណោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម