Connect with us

ព័ត៌មានអន្ដរជាតិ

តើ រុស្ស៊ី និងចិនផ្ញើសារអ្វីខ្លះទៅកាន់លោក គីម ជុងអ៊ុន ក្នុងខួបលើទី ៧៥ នៃការបង្កើតប្រទេសកូរ៉េខាងជើង?

បានផុស

នៅ

លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន និងលោកប្រធានាធីបតីចិន ស៊ី ជីនពីង នៅថ្ងៃសៅរ៍នេះ សុទ្ធតែបានផ្ញើសារអបអរសាទរដល់លោក គីម ជុងអ៊ុន ក្នុងខួបលើក ៧៥ នៃការបង្កើតប្រទេសកូរ៉េខាងជើង ដែលមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ្ល៉ាឌីមៀរ ពូទីន បានគូសបញ្ជាក់ថា “ទំនាក់ទំនងរវាងប្រទេសទាំងពីរមានការអភិវឌ្ឍន៍ឥតឈប់ឈរ ដោយឈរលើគោលការណ៍មិត្តភាព ភាពជាអ្នកជិតខាងល្អ និងការគោរពគ្នាទៅវិញទៅមក” ។

លោក ពូទីន បានសរសេរនៅក្នុងលិខិតមួយថា “ប្រទេសទាំងពីរបានអនុលោមយ៉ាងពេញលេញជាមួយនឹងផលប្រយោជន៍នៃប្រជាជនរបស់យើង ហើយក៏បានរួមចំណែកដល់ការធានាសន្តិសុខ និងស្ថិរភាពនៅក្នុងឧបទ្វីបកូរ៉េ និងតំបន់អាស៊ីឦសានផងដែរ” ។

ចំណែក លោក ស៊ី ជីនពីង ប្រធានាធិបតីចិនបានសង្កត់ធ្ងន់ថា ប្រទេសរបស់លោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រ ធ្វើឲ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ក៏ដូចជាលើកកម្ពស់ទំនាក់ទំនងចិន-កូរ៉េខាងជើង ជាមួយរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ។

គួរបញ្ជាក់ថា ពិធីប្រារព្ធខួបលើកទី ៧៥ នៃការបង្កើតប្រទេសកូរ៉េខាងជើង (៩ កញ្ញា ១៩៤៨ ដល់ ៩ កញ្ញា ២០២៣) នៅទីក្រុងព្យុងយ៉ាងក៏មានការអញ្ជើញចូលរួមពីសំណាក់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងកូនស្រីរបស់លោក ខណៈគណៈប្រតិភូចិនដែលដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រីលោក Liu Guozhong ក៏មានវត្តមាននៅទីលានលោក គីម អ៊ីលសុង ផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ សមាជិក ណាតូ មួយប្រទេស ប្រើ រថក្រោះ យកពី សារមន្ទីរ ទៅ បង្វឹកទាហាន អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម