ព័ត៌មានអន្ដរជាតិ
សមាជិកណាតូមួយប្រទេស ប្រើរថក្រោះយកពីសារមន្ទីរ ទៅបង្វឹកទាហាន អ៊ុយក្រែន
សមាជិកណាតូ គឺប្រទេសដាណឺម៉ាក ទទួលស្គាល់ថា ខ្លួនបានប្រើប្រាស់រថក្រោះដែលតាំងពិពណ៌នៅសារមន្ទីរដើម្បីបណ្តុះបណ្តាលនាវិកអ៊ុយក្រែនឲ្យចេះប្រើរថក្រោះ Leopard 1 ផលិតដោយអាល្លឺម៉ង់។

សេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយកាលពីថ្ងៃសុក្រទី៨ខែកញ្ញាបាននិយាយថា យ៉ាងហោចណាស់រថក្រោះធុនធ្ងន់ចំនួន៦គ្រឿង ត្រូវបានខ្ចីពីសារមន្ទីរជាច្រើន ដើម្បីបំពេញតាមតម្រូវការហ្វឹកហាត់កាលពីដើមឆ្នាំនេះ។
រដ្ឋាភិបាលទីក្រុង កូប៉ិនហាក បានចុះកិច្ចព្រមព្រៀងជាមួយប្រទេសហូឡង់ និងអាល្លឺម៉ង់កាលពីខែកុម្ភៈ ដើម្បីរួមគ្នាទិញរថក្រោះ Leopard 1A5 ចំនួន១០០ គ្រឿងឲ្យទីក្រុងកៀវ។ គម្រោងនេះក៏ពាក់ព័ន្ធនឹងការបណ្តុះបណ្តាលសម្រាប់ទាហានអ៊ុយក្រែនផងដែរ។

ប្រទេសដាណឺម៉ាក បានធ្វើប្រតិបត្តិការរថក្រោះ Leopard 1A5 រហូតដល់ឆ្នាំ២០០៥។ ទីក្រុង កូប៉ិនហាក បានលក់រថក្រោះចំនួន១០០គ្រឿង ទៅឲ្យក្រុមហ៊ុនអាល្លឺម៉ង់ FFG ក្នុងឆ្នាំ២០១០ ខណៈរថក្រោះខ្លះ ត្រូវបញ្ជូនទៅទុកនៅសារមន្ទីរ។ បន្ទាប់មកយោធាដាណឺម៉ាក ក៏បានសម្រេចចិត្តខ្ចីពួកគេមកវិញ ដើម្បីចាប់ផ្តើមការហ្វឹកហ្វឺនភ្លាមៗលើទាហានអ៊ុយក្រែន។
យោធាដាណឺម៉ាកបានបញ្ជាក់កាលពីថ្ងៃសុក្រថា ខ្លួនបានផ្តល់រថក្រោះ Leopard 1 ក្រុមដំបូង ដល់ទីក្រុងកៀវរួចទៅហើយ ខណៈរថក្រោះបន្ថែមទៀត នឹងបញ្ជូនទៅតាមក្រោយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ កងទ័ពអ៊ុយក្រែន ទៅដល់ចក្រភពអង់គ្លេស ដើម្បីហាត់ប្រើ រថក្រោះ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


