Connect with us

ព័ត៌មានអន្ដរជាតិ

Joe Biden លាតត្រដាងប្រធានបទ ដែលលោកពិភាក្សាជាមួយ នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi នៅ G20

បានផុស

នៅ

​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទីក្រុង​ហាណូយ នៃប្រទេសវៀតណាម ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និយាយថា លោកបានលើកឡើងពីបញ្ហាសិទ្ធិមនុស្ស និងសារៈសំខាន់នៃសេរីភាពសារព័ត៌មាន ជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ក្នុងទីក្រុង ដែលី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក Joe Biden (ឆ្វេង) និងលោក Narendra Modi (រូបថត៖ Getty Images)

កាលពីថ្ងៃអាទិត្យទី១០ខែកញ្ញា លោក Biden បានស្ថិតនៅរដ្ឋធានីឥណ្ឌា ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20។ អំឡុងពេលនោះ លោកក៏បានជួបពិភាក្សាទ្វេភាគីជាមួយលោក Modi ផងដែរ។

លោក Biden និយាយថា លោកមានកិច្ចពិភាក្សាជាច្រើន ជាមួយលោក Modi អំពីការបន្តពង្រឹងទំនាក់ទំនងឥណ្ឌា-អាមេរិក។ លោកបន្ថែមថា “ដូចដែលខ្ញុំតែងតែធ្វើ ខ្ញុំបានលើកឡើងប្រធានបទសំខាន់ នៃការគោរពសិទ្ធិមនុស្ស និងតួនាទីសំខាន់ដែលសង្គមស៊ីវិល និងសេរីភាពសារព័ត៌មាន ដើរតួនាទីក្នុងការកសាងប្រទេសដ៏រឹងមាំ និងវិបុលភាពជាមួយលោក Modi”។

លោក Biden កំពុងធ្វើសន្និសីទកាសែតនៅវៀតណាម (រូបថត៖ VN Express)

ក្រោយមក ប្រធានាធិបតី​អាមេរិក​ បាន​ចាកចេញ​ពី​ប្រទេស​ឥណ្ឌា​ ​មុន​កិច្ចប្រជុំ​កំពូលត្រូវបញ្ចប់​ដើម្បី​ធ្វើដំណើរ​ទៅកាន់​ប្រទេស​វៀតណាម។

កិច្ចប្រជុំកំពូល G20 បានបញ្ចប់ទៅដោយមានសេចក្តីថ្លែងការណ៍រួមមួយ ដែលលើកឡើងពីប្រធានបទដ៏ចម្រូងចម្រាសនៃសង្គ្រាមនៅអ៊ុយក្រែន ប៉ុន្តែវាត្រូវបានអនុម័តជាឯកច្ឆ័ន្ទ។

ស្របពេលជាមួយគ្នានោះ មេដឹកនាំពិភពលោកជាច្រើន បានសរសើរលោក Modi បន្ទាប់ពីប្រទេសឥណ្ឌា ក្នុងនាមជាប្រធាន G20 បានព្យាយាមចរចាឲ្យកិច្ចព្រមព្រៀងមួយ លេចចេញជារូបរាងបាន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖​ BBC

ចុចអាន៖ លោក Biden កំពុងធ្វើសន្និសីទកាសែតនៅវៀតណាម ស្រាប់តែជំនួយការ បិទបញ្ចប់ពាក់កណ្តាលទី មិនឲ្យឆ្លើយសំណួរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម