Connect with us

ព័ត៌មានអន្ដរជាតិ

កាលប្រជុំ G20 នាយករដ្ឋមន្ត្រី ចិន មិននិយាយអ្វីច្រើនជាមួយលោក Biden ឡើយ

បានផុស

នៅ

នាយករដ្ឋមន្ត្រីចិនលោក Li Qiang បានប្រាប់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ក្នុងកិច្ចប្រជុំកំពូល G20 នៅប្រទេសឥណ្ឌាយ៉ាងខ្លីថា “ប្រទេសទាំងពីរគួរតែបង្កើនការផ្លាស់ប្តូរ” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមលោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានឲ្យដឹងថា លោក Li មាន “ការសន្ទនាខ្លីមួយ” ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក នៅខាងក្រៅកិច្ចប្រជុំកំពូលរយៈពេល ២ ថ្ងៃនៅទីក្រុងញូវដែលីដែលបានបញ្ចប់កាលពីថ្ងៃអាទិត្យ ។

លោក Li បានប្រាប់លោក Biden ថា ការអភិវឌ្ឍន៍របស់ប្រទេសចិនគឺជា “ឱកាស” សម្រាប់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ហើយ “មិនមែនជាបញ្ហាប្រឈមរវាងប្រទេសទាំងពីរនោះទេ” ។

ស្របពេលជាមួយគ្នានេះលោកស្រី Mao Ning បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងប៉េកាំងទៀតថា “ប្រធានាធិបតី Biden ក៏បានលើកឡើងផងដែរថា សហរដ្ឋអាមេរិកសង្ឃឹមនឹងឃើញសេដ្ឋកិច្ចរបស់ប្រទេសចិនរីកចម្រើន ហើយនឹងមិនធ្វើឲ្យប៉ះពាល់ដល់កំណើនរបស់ខ្លួនឡើយ” ។

គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍របស់ទីក្រុងប៉េកាំងបានធ្វើឡើង បន្ទាប់ពីលោក Biden បានប្រាប់សន្និសីទសារព័ត៌មានក្នុងប្រទេសវៀតណាមកាលពីថ្ងៃអាទិត្យថា លោកបានជួបជាមួយបងធំទី ២ របស់ចិនគឺលោក Li Qiang ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសឥណ្ឌាដើម្បីចូលរួមកិច្ចប្រជុំកំពូល G20 ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ តើលោក Joe Biden អញ្ជើញជួបថ្នាក់ដឹកនាំកំពូលៗរូបណាខ្លះ ពេលបំពេញ ទស្សនកិច្ចនៅ វៀតណាម?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម