ព័ត៌មានអន្ដរជាតិ
តើលោក Joe Biden អញ្ជើញជួបថ្នាក់ដឹកនាំកំពូលៗរូបណាខ្លះ ពេលបំពេញទស្សនកិច្ចនៅ វៀតណាម?
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានអញ្ជើញត្រលប់ទៅកាន់មាតុប្រទេសវិញហើយ បន្ទាប់ពីចំណាយពេលបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ២ ថ្ងៃកាលពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែកញ្ញានៅប្រទេសវៀតណាម ។

ក្នុងដំណើរទស្សនកិច្ចនោះដែរ លោកប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះទទួលការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់រដ្ឋាភិបាលទីក្រុងហាណូយ ហើយលោកក៏បានអញ្ជើញជួបថ្នាក់ដឹកនាំកំពូលៗរបស់វៀតណាមមួយចំនួនផងដែរ ។
មកដល់ភ្លាមលោក Joe Biden បានអញ្ជើញជួបពិភាក្សាការងារជាមួយអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong ខណៈបន្ទាប់មកប្រធានាធិបតីរូបនេះបានអញ្ជើញជួបលោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងបន្តចូលរួមកិច្ចប្រជុំកំពូល វៀតណាម-អាមេរិក ស្តីពីនវានុវត្តន៍ និងការវិនិយោគ ។

ទន្ទឹមនោះ មុនអញ្ជើញចេញមកសហរដ្ឋអាមេរិកវិញ លោក Joe Biden ក៏ត្រូវបានទទួលស្វាគមន៍ដោយលោកប្រធានាធិបតីវៀតណាម Vo Van Thuong ក្នុងពិធីជប់លៀងថ្នាក់រដ្ឋផងដែរ ដើម្បីបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ២៤ ម៉ោងរបស់លោកទៅកាន់ប្រទេសវៀតណាម ។
គួរបញ្ជាក់ថា ជាមួយនឹងដំណើរទស្សនកិច្ចលើកនេះ លោក Joe Biden បានក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិកទី ៥ ហើយដែលបានអញ្ជើញមកប្រទេសវៀតណាម ចាប់តាំងពីប្រទេសទាំងពីរស្ដារទំនាក់ទំនងឲ្យធម្មតាឡើងវិញក្នុងឆ្នាំ ១៩៩៥ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ VN Express
ចុចអាន ៖ វៀតណាម និងអាមេរិក ចេញសេចក្ដីថ្លែងការណ៍រួមចំនួន ១១ ចំណុច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


