ព័ត៌មានអន្ដរជាតិ
បារាំងហាមលក់ iPhone 12 ដោយសារវិទ្យុសកម្ម
និយតករបារាំងបានបញ្ជាឱ្យក្រុមហ៊ុន Apple ដក iPhone 12 ចេញពីការលក់ បន្ទាប់ពីឧបករណ៍នេះបរាជ័យក្នុងការធ្វើតេស្តរករលកអេឡិចត្រូម៉ាញ៉េទិច ដែលអាចស្រូបចូលរាងកាយបាន ។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិក Apple បានច្រានចោលការរកឃើញដោយ ANFR ថា ឧបករណ៍នេះអនុលោមតាមស្តង់ដារវិទ្យុសកម្មសកលដែលត្រូវបានបញ្ជាក់ដោយស្ថាប័នអន្តរជាតិជាច្រើន ។
ANFR ធ្លាប់ប្រាប់ Apple ឱ្យប្រើគ្រប់មធ្យោបាយដើម្បីបញ្ចប់ការមិនអនុលោមតាមច្បាប់ បើមិនដូច្នេះទេ អាចនាំឱ្យមានការប្រមូលទិញមកវិញនូវទូរស័ព្ទ iPhone 12 ដែលបានលក់រួចហើយ ។

ANFR ជាអ្នកត្រួតពិនិត្យឧបករណ៍វិទ្យុ និងការប៉ះពាល់ជាសាធារណៈចំពោះរលកអេឡិចត្រូម៉ាញេទិកនៅក្នុងប្រទេសបារាំងបាននិយាយថា ខ្លួននឹងបញ្ជូនភ្នាក់ងារទៅកាន់ហាង Apple និងអ្នកចែកចាយផ្សេងទៀតដើម្បីប្រាកដថា iPhone 12 លែងមានលក់នៅលើទីផ្សារបារាំងទៀតហើយ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ ត្រកូល iPhone 15 ទាំង៤ម៉ូដែល នឹងមកដល់ខ្មែរឆាប់ៗនេះ ក្នុងតម្លៃចាប់ពីជិត ១០០០ដុល្លារ ឡើងទៅ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


