បច្ចេកវិទ្យា
ត្រកូល iPhone 15 ទាំង៤ម៉ូដែល នឹងមកដល់ខ្មែរឆាប់ៗនេះ ក្នុងតម្លៃចាប់ពីជិត ១០០០ដុល្លារ ឡើងទៅ
បើទោះបីជាក្រុមហ៊ុន Apple មិនទាន់បញ្ចេញស្មាតហ្វូនរបស់ខ្លួនទៅលើទីផ្សារ តែតាមព័ត៌មានច្បាស់ការថា នឹងដាក់លក់លើទីផ្សារជាផ្លូវការ នៅថ្ងៃទី២២ សប្តាហ៍ក្រោយនេះ។ ចាប់តាំងពីថ្ងៃដែលក្រុមហ៊ុន Apple បង្ហាញត្រកូល iPhone 15 ទាំង៤ម៉ូដែលរួចមក ហាងលក់ទូរសព្ទជាច្រើន បានបើកទទួលការកុម្ម៉ង់ភ្លាមៗ (Pre-Order) និងមានខ្លះក៏បានកំណត់តម្លៃរួចហើយដែរ។

បើតាមហាងលក់ទូរសព្ទ JET Black Store បញ្ជាក់ប្រាប់ដល់អ្នកដែលបានកុម្ម៉ង់ម៉ូដែលមួយណាក៏ដោយ ពីហាងរបស់ខ្លួនទុកមុន ថានឹងទទួលបានទូរសព្ទម៉ាកល្បីនេះ នៅថ្ងៃទី២៧កញ្ញា ខាងមុខ ដែលនេះសបញ្ជាក់បានថា iPhone 15 ទាំង៤ម៉ូដែល នឹងមកដល់ទីផ្សារកម្ពុជាអំឡុងសប្តាហ៍ទី៤ នៃខែនេះ។
ដូចនេះ កម្ពុជាថ្មី សូមលើកយកតម្លៃពីហាងទូរសព្ទខាងលើ មកចែករំលែកដល់អ្នកដែលចង់ដឹងតម្លៃទាំង ៤ម៉ូដែល។
១. តម្លៃ iPhone 15
– iPhone 15 (128GB) តម្លៃ 965$
– iPhone 15 (256GB) តម្លៃ 1165$
– iPhone 15 (512G) តម្លៃ 1365$
២. តម្លៃ iPhone 15 Plus
– iPhone 15 Plus (128GB) តម្លៃ 1165$
– iPhone 15 Plus (256GB) តម្លៃ 1265$
– iPhone 15 Plus (512G) តម្លៃ 1465$
៣. តម្លៃ iPhone 15 Pro
– iPhone 15 Pro (128GB) តម្លៃ 1265$
– iPhone 15 Pro (256GB) តម្លៃ 1365$
– iPhone 15 Pro (512G) តម្លៃ 1665$
– iPhone 15 Pro (1TB) តម្លៃ 1865$
៤. iPhone 15 Pro Max
– iPhone 15 Pro Max (256GB) តម្លៃ 1565$
– iPhone 15 Pro Max (512G) តម្លៃ 1865$
– iPhone 15 Pro Max (1TB) តម្លៃ 2165$
គួរបញ្ជាក់ដែរថា ចំពោះតម្លៃនៃការលក់តាមហាងទូរសព្ទ អាចប្រែប្រួលទៅតាមស្តុក ការធានា និងការដឹកជញ្ជូនជាដើម-ល-។ ហេតុនេះតម្លៃដែលដាក់ចេញដោយហាងខាងលើ គ្រាន់តែជាតម្លៃមួយដែលហាងខាងលើជាអ្នកកំណត់ ហើយតម្លៃនេះ អាចយកមកធ្វើជាតម្លៃជាមធ្យមបាន ទោះហាងទូរសព្ទលក់ក្នុងតម្លៃខុសគ្នា តែក៏មិនតិចឬច្រើនជាងគ្នាពេកដែរ៕
អត្ថបទ៖ សុធា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


