ព័ត៌មានអន្ដរជាតិ
អាមេរិក ទិញជីពី រុស្ស៊ី ក្នុងតម្លៃ ៩៤៤ លានដុល្លារ
យោងតាមទិន្នន័យពីទីភ្នាក់ងារស្ថិតិអាមេរិកបានឲ្យដឹងថា សហរដ្ឋអាមេរិកឈានដល់កំណត់ត្រាថ្មីមួយដោយបានទិញជីពីរុស្ស៊ីក្នុងចំនួន ៩៤៤ លានដុល្លារនៅចន្លោះខែមករាដល់ខែកក្កដា ។

ទោះយ៉ាងណា ការបញ្ជាទិញក្នុងខែកក្កដាបានធ្លាក់ចុះ ៣ ដង បើប្រៀបធៀបនឹងខែមិថុនា ហើយជិត ៤០ ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន មកត្រឹម ៥៤.៤ លានដុល្លារ ដែលជាកម្រិតទាបបំផុត ចាប់តាំងពីខែសីហា ឆ្នាំ២០២១ ។
ប្រទេសរុស្ស៊ីគឺជាអ្នកផ្គត់ផ្គង់ជីធំទី ២ របស់សហរដ្ឋអាមេរិកនៅឆ្នាំនេះ ខណៈអ្នកផ្គត់ផ្គង់ធំបំផុតគឺ ប្រទេសកាណាដា ដែលបាននាំចេញជីចំនួន ២.៨ ពាន់លានដុល្លារក្នុងរយៈពេល ៧ ខែ ។ ទន្ទឹមនឹងនេះ អារ៉ាប៊ីសាអូឌីត អ៊ីស្រាអែល និងកាតា គឺជាប្រទេសកំពូលទាំង ៥ ផ្សេងទៀតដែលសហរដ្ឋអាមេរិកនាំចូលជី ។
គួរបញ្ជាក់ថា ចាប់ពីខែមករាដល់ខែកក្កដា សហរដ្ឋអាមេរិកបានកាត់បន្ថយការនាំចូលជីរបស់ខ្លួនចំនួន ២២ ភាគរយ និងមានតម្លៃសរុបចំនួន ៦ ពាន់លានដុល្លារ ៕

ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Sputnik
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


